Sponsor
Amapapa News

ខេត្តកែប៖ នៅវេលាម៉ោង៤៉ទៀបភ្លឺ ថ្ងៃទី១៥ សីហា ឆ្នាំ ២០១៧ មានករណីបំផ្ទុះទូ ATM ​របស់ធនាគារ ABA ដែលដាក់នៅមុខអាហារដ្ឋានដេលី តាមផ្លូវជាតិលេខ33A ស្ថិតនៅភូមិថ្មី​​សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប​ បង្កឡេីងជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វេីសកម្មភាព ដោយយកបំពង់ផ្សារដែកយកមកកាត់ដេីម្បីយកប្រាក់ក្នុងទូ តែមិនបានសម្រេច បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីផ្ទុះឆេះអស់ទាំងស្រុង។

វត្ថុតាងបន្សល់ទុក មានបំពង់ផ្សារ​ និងទុយោប្រហែលបីម៉ែត្រ កូនសោរលេខដប់ចំនួនមួយ កំប៉ុងបាញ់ថ្នាំខ្មៅមួយកំប៉ុង។

​​​​លោក​ឧត្ដមសេនីយ៍​ទោ​ អ៊ីង ​សំអុល ​ស្នងការ​នគរបាល​ខេត្ត​កែប ​​បាន​ឲ្យ​ដឹង​​ថា ករណី​នេះ​​ជា​អំពើ​ចោរកម្ម​ លួច​យក​លុយ ​ប៉ុន្តែ​​​​ទាក់​នឹង​ចំនួន​ទឹក​ប្រាក់​​​ត្រូវ​ជន​ល្មើស​លួច​យក​ទៅ​​​​នោះ​​​ លោក​មិន​ទាន់​អាច​កំណត់​ទេ​ ដោយ​គ្រាន់​តែ​សន្និដ្ឋាន​ជា​បឋម​ថា​​ មិន​បាន​យក​លុយ​ទៅ​ទាំង​អស់​ទេ​ ដោយសារ​លុយ​មួយ​ចំនួន​ត្រូវ​ឆេះ​នឹង​កន្លែង។​

ក្រោយកើតហេតុសមត្ថកិច្ច បានធ្វើការស្រាវជ្រាវដើម្បីរកមុខជនសង្ស័យយកទៅដោះស្រាយតាមនីតិវិធីច្បាប់៕

សូមទស្សនាវីដេអូដែលជនល្មើស យកស្រ្ពាយទៅបាញ់បំបិតមុខកាមេរ៉ាសុវត្ថិភាពនៅក្នុងទូ ATM របស់ធនាគារ ABA មុនដាក់គ្រឿងបំផ្ទុះ, លុយជាង១ម៉ឺនដុល្លារ ត្រូវខូចខាត និងបាត់បង់ (Video FreshNews)

សូម​បញ្ជក់​ថា ​ករណី​បំផុត​ទូATM​នេះ​ជា​ករណី​មាន​ជា​លើក​ទី​មួយ​នៅ​ក្នុង​ក្រុង​កែប និង​​ក៏​ជា​ករណី​ថ្មី​មួយ​ទៀត​ បន្ទាប់​កើត​ឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​មាន​ជន​ល្មើស​បាន​បំផ្ទុះ​យក​លុយ​ក្នុង​ទូATM ធនាគារ​កាណា​ឌីយ៉ា​ នៅ​ជាប់​របង​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​​ ​​ក្នុង​សង្កាត់​ទឹកល្អក់​១ ​ខណ្ឌទួល​គោក​កាល​យប់​អធ្រាត្រ​​ឈាន​​ចូល​ថ្ងៃ​ទី​១៨ ​មីនា​ ឆ្នាំ​២០១៧​កន្លង​ទៅ​៕​ ​​​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor