Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​សាងសង់ទីក្រុង​ថ្មី​មួយ​ឈ្មោះ «ទីក្រុងនាគរាជ​សម្តេច​តេជោ» ដែលមានទីតាំងស្ថិត​នៅ​ប្រជុំ ​រវាង​ទន្លេសាប និង​ទន្លេមេគង្គ​ ដែល​នឹង​ចំណាយ​ទឹកប្រាក់​ខ្ទង់ ៨០ ពាន់​លានដុល្លារ តែ​បច្ចុប្បន្ន​កំពុង​ស្វះ​ស្វែងរក​ដៃគូ​វិនិយោគ​ពី​វិស័យ​ឯកជន ដើម្បី​ដំណើរការ​គម្រោង​មួយ​នេះ នេះបើយោងតាម រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ភឿ​ង សុ​ភ័​ណ្ឌ។

លោក ភឿ​ង សុ​ភ័​ណ្ឌបាន​បន្ត​ថា «​៥៨០​ឆ្នាំ​ហើយ កម្ពុជាអត់​ដែល​សាងសង់​ទីក្រុង​ថ្មី​​អី​នោះ​ទេ…អ៊ីចឹង​ហើយ​ទើប​យើង​គ្រោង​នឹង​​សាងសង់​ទីក្រុង​ថ្មី​ ​ដាក់​ឈ្មោះ​​ថា «ទីក្រុង​នាគរាជ​សម្តេច​តេ​ជោ» ដើម្បី​ឲ្យ​ត្រូវ​​​នឹង​ឆ្នាំ​កំណើត​របស់​សម្តេច​»។ នេះ​បើ​តាម​ការ​ស្រង់​សម្តី​របស់​កាសែត​ភ្នំពេញប៉ុស្តិ៍។

ជាមួយនឹងការដាក់ឈ្មោះនេះដែរ លោក វិល្លាម បានធ្វើការបកស្រាយថា៖

មូលហេតុដែលគេដាក់ឈ្មោះថាទីក្រុងនាគរាជ មកពី ក្រុងនេះភ្លៀងម្ដងៗវាឧស្សាហ៍លិចទឹក ហេីយ ធម្មតាទីណាមានទឹក នាគវាចូលចិត្តលេង ចឹងហេីយបានគេដាក់ឈ្មោះថាទីក្រុងនាគរាជនឹង 😂😂

ការបកស្រាយខាងលើ ប្រហែលមិនចង់ឲ្យមានការលិចទឹកដូចទីក្រុងភ្នំពេញសព្វថ្ងៃហើយមើលទៅ តែយ៉ាងណានេះគ្រាន់តែជាការលើកឡើងបែបលេងសើច តែប៉ុណ្ណោះ។

ពីលោកវិល្លាម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor