
បរទេស៖ គ្រូបង្រៀនអនុវិទ្យាល័យក្នុងខេត្តAnhuiប្រទេសចិន ត្រូវទៅធ្វើការសុំទោសកូនសិស្សតាមផ្ទះ។ នេះដោយសារតែគាត់បានប្រព្រឹត្តកំហុសឆ្គងមួយដែលបង្ហាញនៅក្នុងវីដេអូកាលពីសប្តាហ៍មុន គាត់បានទះកំភ្លៀងកូនសិស្សជាច្រើននៅថ្ងៃដំបូងនៃការសិក្សា។ វីដេអូនេះបានល្បីសុះសាយពេញបណ្តាញសង្គមក្នុងប្រទេសចិនកាលពីថ្ងៃអាទិត្យ។ គេឃើញគាត់ទះកំភ្លៀងកូនសិស្សនៅក្បែរតុលាន់សំលេងខ្ទរពេញបន្ទប់នៅថ្ងៃដំបូងនៃការចូលរៀនក្រោយត្រលប់ពីវិសមកាលរដូវក្តៅ។
យោងតាមសាពត៌មានBeijingបានអោយដឹងថាលោកគ្រូម្នាក់នេះបានអោយកូនសិស្សតែងកំណាព្យចេញពីគំនិតរៀងៗខ្លួន។ សម្រាប់កំហុសដែលពួកគេមាននៅក្នុងការតែងកំណាព្យនោះគឺត្រូវគ្រូទះកំភ្លៀងនៅមុខមិត្តរួមថ្នាក់។ អនុវិទ្យាល័យនេះស្ថិតនៅក្នុងក្រុងHefei ហើយជាកន្លែងលោកគ្រូដែលចូលចិត្តទះកំភ្លៀងនេះធ្វើការផងដែរ។ គាត់តែងដាក់កិច្ចការពិបាកៗអោយកូនសិស្សធ្វើ ហើយដាក់ពិន័យយ៉ាងចាស់ដៃ។ របាយការណ៍ដំបូងអោយដឹងថាគាត់បានទះកំភ្លៀងកូនសិស្សចំនួន២០នាក់ ប៉ុន្តែក្រោយមកចំនួននេះកើនដល់ទៅ៣៨នាក់។
ដោយសារតែកំហុសនេះគាត់ត្រូវធ្វើដំណើរតាមផ្ទះនៃកូនសិស្សនិមួយៗដើម្បីធ្វើការសុំទោសដោយផ្ទាល់។ មានមតិរិះគន់ជាច្រើនក្នុងវេបសាយWeiboបានសរសេរថា៖ ” ដើរសុំទោសកូនសិស្សបានប្រយោជន៍អ្វី? ពួកគេគួរតែនាំគ្នាទះកំភ្លៀងគ្រូនេះវិញទើបត្រូវ។ ” អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
សូមទស្សនាវីដេអូខាងក្រោមនេះ៖