
កណ្ដាល៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសផ្សព្វផ្សាយលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២១ សីហា ២០១៧ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់ខេត្តផ្សេងៗទៀត ។
ជាមួយនឹងលទ្ធផលនេះ ធ្វើឲ្យយុវតីម្នាក់ គិតខ្លីចងកធ្វើអត្តឃាតបញ្ចប់ជីវិត ព្រោះតូចចិត្តនឹងលទ្ធផល ធ្លាក់បាក់ឌុប ។
យុវតីខាងលើ ជាសិស្សថ្នាក់ទី ១២ នៃវិទ្យាល័យ ហ៊ុនសែនអង្គស្នួល ឈ្មោះ អោក សុភាព អាយុ ១៨ឆ្នាំ រសនៅភូមិ ត្រពាំងទួល ឃុំសំរងលើ ស្រុកអង្គស្្នល ខេត្តកណ្តាល។




