Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាលៈ សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើ​ញអណ្តែតទឹកចុងព្រែកហម ស្ថិតក្នុងភូមិព្រែកតាមេម ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល កាលពីម៉ោង៩ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧។

សពមាន​ឈ្មោះ សេង រតនា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗ ភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល  (មានជំងឺ​សរសៃប្រាសាទ)។

បើតាមការរៀបរាប់ពី​ឈ្មោះ ទឹម ពៅ ភេទស្រី អាយុ៥២ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះ បានឲ្យ​ដឹងថា កូនរបស់គាត់មានជងឺសរសៃប្រាសាទ ហើយបានបាត់ពីផ្ទះ កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១៧ វេលាម៉ោង១១យប់​ ក្រោយមកគាត់ទទួលដំណឹងថា កូនប្រុសគាត់​ឡើ​ងជិះឡើងចិទូកដរ នៅភូមិខ្ពប ឃុំខ្ពប ស្រុកស្អាង ហើយគាត់ខំស្វែងរកដែរ តែរកពុំឃើញ។

ស្រ្តីជាម្ដាយបន្តថា លុះនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៩ព្រឹក ប្រជាពលរដ្ឋប្រទះឃើញសាកសពកូនរបស់គាត់អណ្ដែតទឹកព្រែក ហើយបានរាយការណ៍មកគាត់ និងសមត្ថកិច្ចជំនាញ ដើ​ម្បីពិនិត្យ។

យោងតាមការពិនិត្យឃើយញថា ជនរងគ្រោះ ពុំមានពាក់ព័ន្ធនឹងបទល្មើសផ្សេងឡើយ គឺពិតជាលង់ទឹកស្លាប់ប្រាកដមែន។ ក្រោយពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសព ជូនក្រុមគ្រួសារយក​ទៅធ្វើបុណ្យតាមប្រពៃណី៕

បាត់កូន៣ថ្ងៃ ពេលរកឃើញ ក្លាយជាសាកសព​
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor