Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កណ្តាលៈ បុរសម្នាក់រអិលជើងធ្លាក់ចូលទឹកលង់ស្លាប់ ខណៈទៅបោកខោអាវ២នាក់ប្រពន្ធ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិចតុទិស ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។

ប្រភពបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាំង គង់ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

តាមសម្តីប្រពន្ធជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងខ្លួនជាប្រពន្ធ បាននាំគ្នាទៅបោកខោអាវ នៅចំណុចស្រះទឹកក្នុងវត្តចតុទិស។ លុះបោករួច ជនរងគ្រោះក៏ចុះទៅដងទឹកងូត ខណៈនោះក៏រអិលជើងធ្លាក់ចូលទឹកតែម្តង ឃើញដូចនេះ ប្រពន្ធជនរងគ្រោះ ក៏ស្រែកឆោឡោឲ្យគេជួយ។ ពេលនោះបងប្អូននៅជិតខាងបាននាំគ្នាចុះទៅរាវរកស្រង់ឡើងគោក តែជាអកុសល ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។

ក្រោយពីទទួលព័ត៌មានភ្លាម នគរបាលប៉ុស្តិ៍ សហការជាមួយកម្លាំងនគរបាលជំនាញ ចុះទៅពិនិត្យដល់កន្លែងកើតហេតុ និងធ្វើកោសល្យវិច័យ ហើយប្រាប់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន មិនមានជាប់ពាក់ព័ន្ធករណីផ្សេង ហើយបានប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីយកធ្វើបុណ្យតាមប្រពៃណីជាតិ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor