Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ ក្មេងស្រីអាយុ៦ឆ្នាំ បានស្លាប់ និងក្មេងប្រុសស្រីចំនួន៤នាក់ទៀត បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុក​ម៉ូតូ កាលពី​វេលាម៉ោង៨និង៣០នាទី​ព្រឹកថ្ងៃទី​៣១ ខែតុលា ឆ្នាំ២០១៧​ តាមបណ្តោយផ្លូវជាតិលេខ​៥ ត្រង់ចំណុចក្រុមទី​១៧​ ភូមិ​អូរញរ​ ឃុំ​បឹងព្រីង​ ស្រុក​ថ្មគោល​ ខេត្ត​ បាត់ដំបង។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក់ហាយ​ឡាស់វីហ្គោ​​ ពណ៌ ខ្មៅ​ សេរី​២០១៥​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AE1322 អ្នកបើកបរឈ្មោះ​ ម៉ៅ​  សុវណ្ណារី​ ភេទ​ ប្រុស​ អាយុ​៣៨ឆ្នាំ​ រស់នៅ​ភូមិ​អូរញរ​ ឃុំ​បឹងព្រីង​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង ទិសដៅពីជើងឆ្ពោះទៅទិសត្បូង​ ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាក​ហុងដា C125 ពណ៌ខ្មៅ​ សេរីឆ្នាំ​ ២០១៧​ ពាក់ស្លាកលេខ​ បាត់ដំបង​ 1X5277 ក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសតែម្ដង។

សមត្ថកិច្ច បន្តថា អ្នកបើបរម៉ូតូ​ឈ្មោះ​ ធឿន​ ទ្រី​ ភេទ​ប្រុស​ អាយុ​១៨ឆ្នាំ​ រស់នៅភូមិ​បឹងព្រីង​ ឃុំ​ បឹងព្រីង​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ (របួសធ្ងន់) និងអ្នករួមដំណើរ៤នាក់ទៀត ទី​១-ឈ្មោះ​   ធឿន​ ចាន់ឌី​ ភេទ​ស្រី​ អាយុ​១៣ឆ្នាំ​ (របួសធ្ងន់) ទី២-ឈ្មោះ​ ឌី​ វ៉ាន់ដា​ ភេទស្រី​ អាយុ​៦ឆ្នាំ​ (ស្លាប់) ៣-ឈ្មោះ​ វ៉ាន់​ វិត​ ភេទ​ស្រី​ អាយុ​១០ឆ្នាំ​ (របួសធ្ងន់) ៤-ឈ្មោះ​ សាត​ ហេង​ ភេទប្រុស​ អាយុ​១០ឆ្នាំ(របួសធ្ងន់) អ្នកទាំង៤រស់ភូមិជាមួយអ្នកបើកបរម៉ូត។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនយកទៅព្យាបាល​នៅ​មន្ទីរពេទ្យបាត់ដំបង​ រីឯអ្នកស្លាប់ក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី​។ ចំណែករថយន្ត និងម៉ូតូ​ សមត្ថកិច្ចជំនាញនៃ​អធិការស្រុកថ្មគោលយកមករក្សារទុក​ រង់ចាំដោះស្រាយនៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor