Sponsor
អាម៉ាប៉ាប៉ាញ៉ូស

មន្ត្រី​ការ​ទូត​កូរ៉េខាងជើង​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ បាន​ប្រាប់​ទូរទស្សន៍​ CNN​ ថា​​ ដើម្បី​បញ្ចប់​វិបត្តិ​បច្ចុប្បន្ន​ គឺ​ត្រូវ​បិទ​ទ្វារ​រហូត​ទាល់​តែ​ទីក្រុង​ព្យុងយ៉ាង​ អាច​មាន​សមត្ថភាព​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ របស់​សហរដ្ឋ​អាមេរិក​ ដោយ​ការ​អភិវឌ្ឍ​មីស៊ីល​ ដែល​អាច​វាយប្រហារ​មក​លើ​ទីក្រុង​វ៉ាស៊ីនតោន​ និង​ ញូវយ៉ក​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ Sputnik បាន​ចុះ​ផ្សាយ​នា​យប់​ថ្ងៃ​អង្គារ​ ទី​១៧ ខែ​តុលា ឆ្នាំ​២០១៧។

មន្ត្រី​ការ​ទូត​រូប​នេះ​ បាន​និយាយ​ថា​ “មុន​ពេល​យើង​អាច​ចូល​រួម​ការ​ទូត​ជា​មួយ​រដ្ឋបាល​ ត្រំា​ យើង​ចង់​ផ្ញើ​សារ​ច្បាស់លាស់​មួយ​ថា​ កូរ៉េខាងជើង​មាន​សមត្ថភាព​ការពារ​ និង​វាយ​ប្រហារ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ណា​មួយ​ពី​សហរដ្ឋ​អាមេរិក​”

អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ លោក​ John Sullivan​ និង​អ្នក​ការ​ទូត​ជប៉ុន​ លោក Shinsuke Sugiyama​ បាន​យល់​ព្រម​កាល​ពី​ម្សិលមិញ​ ដើម្បី​បន្ត​ប្រើ​សម្ពាធ​សេដ្ឋកិច្ច​ប្រឆាំង​នឹង​កូរ៉េខាងជើង​ នៅ​ក្នុង​ការ​ប៉ុនប៉ង​ផលិត​អាវុធ​នុយក្លេអ៊ែរ​ និង​បន្ត​រក​វិធីសាស្ត្រ​ដោះស្រាយ​ ឲ្យ​ គីម ជុងអ៊ុន​ មក​អង្គុយ​នៅ​តុ​ចរចា​ជា​មួយ​គ្នា​។

ទន្ទឹម​នឹង​នេះ​ បណ្ដាល​ប្រទេស​ជុំវិញ​ពិភពលោក​ បាន​បន្ត​រឹត​បន្តឹង​ខាង​សេដ្ឋកិច្ច​របស់​កូរ៉េខាងជើង​ដោយ​សហភាព​អឺរ៉ុប​ ប្រកាស​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​មួយ​ កាល​ពី​ថ្ងៃ​ចន្ទ​ ក្នុង​ការ​តវ៉ា​ចំពោះ​កម្មវិធី​មីស៊ីល​របស់​កូរ៉េខាងជើង​ និង​ហាម​ឃាត់​លើ​ការ​វិនិយោគ​ទាំងអស់​របស់​អឺរ៉ុប​ ទៅ​លើ​វិស័យ​ពាណិជ្ជកម្ម​កូរ៉េខាងជើង​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor