Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ចំណងស្នេហ៍រវាងអ្នកដឹកនាំសម្តែងបទ “មេឃកំពុងភ្លៀងហើយ” លោក ឃុន ធារិទ្ធិ ហៅ Rith Omega និងកញ្ញា វណ្ណ សិលា បានកើតឡើងមានរយៈពេលជាង១ឆ្នាំហើយ ដោយមាន​ចាស់ទុំ​ដឹងឮក្នុងពិធីភ្ជាប់ពាក្យកាលពីខែ កក្កដា​ កន្លងទៅ។ ទើបតែនៅពេលនេះពូកគេបានកំណត់ថ្ងៃចូលរោងការនៅថ្ងៃទី០៧ ខែធ្នូ និងកាត់ចំណងដៃនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នៅ​សណ្ឋាគារ​សុខាភ្នំពេញ ដែលរៀបចំឡើងយ៉ាងធំមិនចាញ់តារាល្បីប្រចាំប្រទេសនោះទេ។

លោក ឃុន ធារិទ្ធិ ហៅ Rith Omega បានប្រាប់ Kqube ថា​ នៅពេលនេះពិធីមង្គមការរបស់លោកបានកំណត់ច្បាស់ហើយ គឺធ្វើឡើងនៅបាត់ដំបង ហើយពិធីនេះបាន​អញ្ជើញ​ភ្ញៀវចូលរួមចំនួន៨០តុ និងមករៀបចំកាត់ចំណងដៃនៅសណ្ឋាគារសុខា ភ្នំពេញ ដោយបានហៅភ្ញៀវកិត្តិយសចំនួន៩០តុផ្សេងទៀត។

អ្នកដឹកនាំសម្តែងរូបនេះបន្តថា ពិធីង្គលការ និងកាត់ចំណងដៃ របស់លោកមិនទាន់អាចកំណត់ការចំណាយបាននៅឡើយ តែលោកគ្រាន់តែដឹងច្បាស់ថា ពិធីកាត់ចំណងដៃតម្លៃមួយតុ៤រយដុល្លារ និង​ដឺគ័រ​ផ្កាស្រស់ជិត១ម៉ឺនដុល្លារ ដោយឡែកការដែលលោកហៅភ្ញៀវច្រើន គឺព្រោះប៉ាលោកជាមន្រ្តីរាជការ ងហើយរូបលោកក៏បានហៅអ្នកសិល្បៈច្រើន ។

លោក ឃុន ធារិទ្ធិ បន្តថា សម្រាប់ដំណើរកំម្សាន្តក្រេបទឹកឃ្មុំដំបូងឡើយលោកគិតថា​ទៅប្រទេសបារាំង តែដោយសារលោកទើបតែបានចំណាយលុយបើកហាងកាហ្វេបនៅបាត់ដំបងអស់ជាង៣ម៉ឺនដុល្លារ ដូច្នេះហើយទើបធីបគម្រោងចេញកម្សាន្តនៅបារាំង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor