Sponsor
អាម៉ាប៉ាប៉ាញ៉ូស

អាជីវកម្ម​របស់​ចិន​ បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចូល​រួម​ចំណែក​ទីផ្សារ​រីក​ចម្រើន​ ដោយ​គេ​បាន​កត់​សម្គាល់​ថា​ ការ​វិនិយោគ​របស់​ទីក្រុង​ប៉េកាំង​ នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ចំនួន​ ២០០លាន​ដុល្លារ​ រហូត​ដល់​ ៤.៨ពាន់​លាន​ដុល្លារ​ នៅ​ឆ្នាំ​ 2016​ និង​បង្ហាញ​ថា​ ប្រទេស​ចិន​ គឺ​ជា​អ្នក​វិនិយោគ​ដ៏​ធំ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ Sputnik បាន​ចេញ​ផ្សាយ​នា​យប់​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​តុលា ឆ្នាំ ២០១៧។

អាជីវកម្ម​ចិន​ កំពុង​ទាញ​យក​អត្ថប្រយោជន៍​ពី​បរិយាកាស​នយោបាយ​នៅ​កម្ពុជា​ ដែល​កំពុង​ឡើង​កម្ដៅ​ ខណៈ​រាជរដ្ឋាភិបាល​ រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​ក្រុង​វ៉ាស៊ីនតោន​ ថា​បាន​លូក​ដៃ​ជួយ​ជ្រោមជ្រែង​គណបក្ស​ប្រឆាំង​ និង​លូកដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​។ ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ប្រកាស​ថា​ អ្វី​គ្រប់​យ៉ាង​ជា​រឿង​ធម្មតា​ជា​មួយ​ក្រុង​វ៉ាស៊ីនតោន​ ហើយ​វោហារសាស្ត្រ​ ដែល​កាន់​តែ​ក្ដៅ​ក្រហាយ​របស់​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ បាន​បន្ថែម​កិច្ច​សហប្រតិបត្តិការ​ កាន់​តែ​ខ្លាំង​ឡើង​រវាង​ក្រុង​ប៉េកាំង​ និង​រាជធានី​ភ្នំពេញ​។

សំណង់​ចិន​ គឺ​មាន​គ្រប់​ទីកន្លែង​ ខណៈ​ពេល​ដែល​នៅ​តាម​តំបន់​ភ្នំ​ និង​ជនបទ​ ត្រូវ​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​ ទៅ​លើ​ឧស្សាហកម្ម​ អភិវឌ្ឍន៍​វារីអគ្គិសនី​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រង់ទ្រាយ​ធំ​ៗ​ជា​ច្រើន​ទៀត​ផង​។
 

គួរ​បញ្ជាក់​ផង​ដែរ​ថា​ សហរដ្ឋ​អាមេរិក​ បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​ថា​ អាមេរិក​ បាន​ចូល​រួម​ក្នុង​សកម្មភាព​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ឬ​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​ជា​មួយ​គ្នា​នេះ​ ក្រុម​អ្នក​សង្កេតការណ៍​ក្នុង​តំបន់​ បាន​កត់​សម្គាល់​ឃើញ​ថា​ ការ​វិនិយោគ​របស់​អាមេរិក​ បាន​ធ្លាក់​ចុះ​ប្រមាណ​ ១៦លាន​ដុល្លារ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor