Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បន្ទាប់ពីប្រទេសមួយចំនួន រួមទំាងអង្កការសហប្រជាតិហៅកាត់ ថា UN បានសម្តែងព្រួយបារម្ភពីស្ថានការណ៍នយោបាយនៅកម្ពុជា ពិសេសនោះបាន​ស្នើសុំឲ្យមានទម្លាប់ការចោទប្រកាន់ការចាប់ខ្លួនមេបក្សប្រឆាំងនោះ មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចអះអាងមិនអាចទៅរួច ហើយជាកំពុងរំលោភកិច្ចព្រមព្រៀងទីក្រុងបារីស។

លោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងនៅថ្ងៃទី១៥ តុលា នេះថា ក្រោយមេបក្សប្រឆាំង និងគណបក្សប្រឆាំងជាប់ផុង នឹងនីតិវិធីផ្លូវច្បាប់របស់រាជរដ្ឋាភិបាល ស្រាប់តែមតិជាតិ និងអន្តរជាតិមួយចំនួន បានអំពាវនាវផង បន្លាចផង និងគំរាមដាក់គំនាបមកលើរាជរដ្ឋាភិបាលផង ឲ្យរាជរដ្ឋាភិបាលកម្ពុជា បោះបង់ចោលការអនុវត្តផ្លូវច្បាប់លើទង្វើល្មើសច្បាប់របស់មេបក្ស និងគណបក្សប្រឆាំងថា ដើម្បីឲ្យមានស្ថានការណ៍នយោបាយល្អ ប្រសើរឡើងវិញ ឆ្នោះទៅរកការបោះឆ្នោតនាខែកក្កដា ២០១៨ ខាងមុខ ។

លោកបន្តថា ការអំពាវនាវ ការសំណូមពរ និងការសំឡុតគំរាមខាងលើនេះ មានន័យយ៉ាងណាដែរ បានខិតខំទាំងបំពានលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ បំពានដោយកម្រោល ស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស រំលោភ និងរំលោភសច្ចធម៌នៃសភាពការណ៍កម្ពុជា ដោយសារតែសតិអារម្មណ៍មនោគមន៍វិជ្ជា ដោយសារតែលំអៀងនិន្នាកានយោបាយ និងដោយសារតែមហិច្ឆតាចង់ផ្តួលរំលំគណបក្សប្រជាជនកម្ពុជា ដែលត្រូវពួកទាំងនោះ លាបពណ៌ថា ជាបក្សកុម្មុយនិស្តស្និទ្ធិនឹងប្រទេសចិន និងរុស្សី។

លោកគូសបញ្ជាក់ថា «ការទាមទារបែបណាក៏ដោយ ដែលផ្ទុយពីឆន្ទៈរបស់ប្រជាជនកម្ពុជាភាគច្រើនលើសលុប នឹងមិនអាចទៅរួចឡើយ ហើយគួរតែឈប់ព្យាយាមបង្កើត អំពើប្រទូសរ៉ាយមកលើប្រជាជនកម្ពុជាតទៅទៀតទៅ ។ ការព្យាយាមឲ្យបោះបង់នីតិរដ្ឋនៅកម្ពុជា មានន័យថា ស្មើនឹងការប្រមាថកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ ដែលត្រូវបានបញ្ចូលទៅក្នុងខ្លឹមសាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា រួចហើយ ហើយដែលបាន និងកំពុងអនុវត្តប្រកបដោយផ្លែផ្កាដល់ប្រជាជនកម្ពុជា និងចង់នាំឲ្យប្រទេសកម្ពុជាធ្លាក់ទៅក្នុងស្ថានភាពជាប្រទេសមួយអនាធិបតេយ្យតែប៉ុណ្ណោះ »

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor