
អ្នកវិទ្យាសាស្ត្រចិន បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះក្រុងព្យុងយ៉ាងថា ប្រសិនបើកូរ៉េខាងជើង ចង់បន្តធ្វើតេស្តអាវុធនុយក្លេអ៊ែរនោះ វាត្រូវតែស្វែងរកទីតាំងថ្មីមួយទៀត ក្រៅពីតំបន់ Punggye-ri ខេត្ត Kilju ដែលធ្លាប់ធ្វើ ចំនួន០៦លើក កន្លងមក។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន Sputnik បានចុះផ្សាយនាព្រឹកថ្ងៃសៅ ទី២៨ ខែតុលា ឆ្នាំ២០១៧។

អ្នកវិទ្យាសាស្ត្រចិន លោក Wei Shije បាននិយាយថា យើងមានការព្រួយបារម្ភ អំពីការលេចធ្លាយជាតិវិទ្យុសកម្មរបស់នុយក្លេអ៊ែរ មកពីការដួលរលំភ្នំ ចម្ងាយ ៨០គីឡូម៉ែត្រពីព្រំដែនចិន ក្នុងអំឡុងកិច្ចចរចាជាបន្តបន្ទាប់ ដែលបានធ្វើឡើងនៅក្នុងទីក្រុងប៉េកាំង។ ដូច្នេះ ប្រទេសចិន មិនអាចអង្គុយ រង់ចាំហានិភ័យយ៉ាងធ្ងន់ធ្ងរនេះ កើតឡើងទៅលើប្រជាជន រាប់សែននាក់ដែរស្ថិតនៅព្រំដែនរវាងចិន និងកូរ៉េខាងជើង។

គួរបញ្ជាក់ផងដែរថា នៅដើមខែកញ្ញា ប្រធានគ្រប់គ្រងអាវុធនុយក្លេអ៊ែរអាមេរិកលោក Hans Kristensen បានប្រាប់ឲ្យដឹងថា ការសាកល្បងបាញ់គ្រាប់បែកអ៊ីដ្រូហ្សែន នៅថ្ងៃទី០៣ ខែកញ្ញា របស់ទីក្រុងព្យុងយ៉ាង ដែលមានកម្លាំងផ្ទុកចាប់ពី ១០០ ទៅ ២៥០តោន៕