
ក្រោយពីកម្មវិធីប្រកួត Miss Grand International 2017 ក្នុងប្រទេសវៀតណាម បានបញ្ចប់ ប្រិយមិត្ត និងអ្នកគាំទ្រ បវកញ្ញាឯកកម្ពុជា ជាច្រើនបានសម្ថែងការមិនពេញចិត្ត និងរិះគន់ចំៗ ចំពោះការរៀបចំមិនបានល្អក្នុងកម្មវិធីនេះ ដូចជាករណីមិនជ្រើសរើស បវកញ្ញាឯកកម្ពុជា ខ្លឹម ស្រីគា ឡើងទៅវគ្គ ២០ នាក់ចុងក្រោយ ហើយនិងករណីមិនធ្វើពិធីជូនពានរង្វាន់ប្រជាប្រិយអោយបានត្រឹមត្រូវ ដល់ បវកញ្ញាឯកកម្ពុជា បែជាចែកឲ្យកញ្ញានៅក្រោយឆាកទៅវិញ។
ទោះបីជាយ៉ាងណា ការពិតត្រូវបានបង្ហាញតាមរយៈ គេហទំព័រហ្វេសបុក ឈ្មោះ Miss Grand Pageant Insider ចំពោះ ពានប្រជាប្រិយ ឬហៅថា (Miss Pageant’s Choice Award) ដែលបវកញ្ញាឯកកម្ពុជាបានទទួល ។ ពានប្រជាប្រិញ មួយនេះ តាមពិតគឺជាពានក្រៅផ្លូវការ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ កម្មវិធី Miss Grand International ឡើយ ប៉ុន្តែគឺជាពានដែលបង្កើតឡើយដោយ ផេច Miss Grand Pageant Insider ផ្ទាល់តែម្តង និងបានទទួលស្គាល់ពីអ្នកគ្រប់គ្រងកម្មវិធីប្រលង Miss Grand International និងជនជាតិថៃ លោក Nawat Itsaragrisil (ณวัฒน์ อิสรไกรศีล)។
កន្លងមក ពានប្រជាប្រិយមួយនេះ ធ្លាប់ត្រូវបានប្រគល់ឲ្យបវកញ្ញាជាច្រើនមកពីប្រទេសផ្សេងៗ បន្ទាប់ពីពួកគេបានទទួលការបោះឆ្នោតគាំទ្រច្រើនក្នុងបណ្តាញសង្គម។ ជាក់ស្តែងដូចជាករណី បវកញ្ញាឯកកម្ពុជា ខ្លឹម ស្រីគា គឺ កញ្ញា បានទទួលការគាំទ្រយ៉ាងផុសផុលក្នុងបណ្តាញសង្គម លើសពីបវកញ្ញាដ៏ទៃដាច់ គឺ បាន ចំនួន 31,623 Likes និង 73,431 Shares x 5 = 367,155 + 31,623 សរុប 398,778 points (ពិន្ទុ)។
ទោះបីជាពានមិនផ្លូវការ ឬផ្លូវការ យ៉ាងណាក្តី យើងទាំងអស់គ្នាជាខ្មែរ សូមបន្តគាំទ្រ និងផ្តល់កម្លាំងចិត្ត ដល់ បវកញ្ញាឯកកម្ពុជា ខ្លឹម ស្រីគា នៅក្នុងការជោគជ័យដំបូងក្នុងជីវិតរបស់កញ្ញា។