Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសពីរនាក់ ជិះម៉ូតូយ៉ាងលឿនទៅបុករថយន្តម៉ាក Camry ស៊េរីឆ្នាំ២០០៧ បណ្ដាលឲ្យខូចខាតផ្នែកទ្វារខាងឆ្វេងចំហៀងខាងមុខយ៉ាងដំណំ ខណៈបុរសទាំងពីរ រងរបួសស្រាលរលាត់ដៃរលាត់ជើង។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១២៖២៥នាទី ឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវ២៧៣ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាក Suzuki Let ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BY-2164 ជិះក្នុងល្បឿនលឿនតាមបណ្ដោយផ្លូវ២៧៣ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុក៏បានបុកទ្វារខាងមុខផ្នែកខាងឆ្វេងរបស់រថយន្ត Camry ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 2Q-6826 ពណ៌មាស ដែលរៀបនឹងឆ្លងផ្លូវ បើកបរដោយនារីម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង បណ្ដាលឲ្យបុរសដែលជិះម៉ូតូរងរបួសស្រាលរលាត់ដៃជើង រីឯម៉ូតូខូចខាតផ្នែកខាងមុខទាំងស្រុង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ជើងគោកបានចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីទាំងសងខាងមកបំភ្លឺ និងដោះស្រាយនៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor