
ភ្នំពេញៈ ភ្ញាក់ផ្អើលជាមួយនឹងសារកូនស្រីលោកតា សង់ ស៊ីស ប្រកូកប្រកាសលក់សំលៀកបំពាក់ ដែលនាងធ្លាប់ប្រើនោះ គឺជាទឹកចិត្តដែលតារារូបនេះ ក៏បានប្រកាសដោយចំហររួមចំណែករំលែកទុក្ខលំបាកលោក យូ ឌីស្កូ ដែលកំពុងមានជំងឺធ្ងន់ធ្ងរ និងកំពុងសម្រាកនៅមន្ទីរពេទ្យត្រូវការចំណាយថវិកាច្រើនជាចាំបាច់ប្រចាំថ្ងៃ។ កូនស្រីតា សង់ ស៊ីស ជាតារាចម្រៀងល្បីរូបនេះ បានបង្ហាញឲ្យដឹងថា “មួយទៀតនាងខ្ញុំ ឃើញបងប្រុស យូ ឌីស្កូ មានជំងឺធ្ងន់ធ្ងរ និងខ្វះថវិកាក្នុងការព្យាបាលជំងឺផង នាងខ្ញុំនឹងយកថវិកាមួយចំនួនធំដែលបានផ្ទាល់ពីការលក់សំលៀកបំពាក់នេះ និងថវិកាផ្ទាល់ខ្លួនខ្លះយកទៅជូនបងប្រុស យូឌីស្កូ នៅមន្ទីរពេទ្យផ្ទាល់តែម្តង”។
បងប្អូនសិល្បៈករសិល្បៈការិនីមកសួរសុខទុក្ខលោក យូ ឌីស្កូ នៅមន្ទីរពេទ្យព្រះកេតុមាលា និងជូនថវិកាផ្ទាល់ខ្លួនបន្តិចបន្តួចដល់តារាប្រុសរូបនេះ។
បើតាមកញ្ញា សុន ស្រីពេជ្រ ៖ “លោក យូ ឌីស្កូ ត្រូវលាងឈាម៣-៤ដងក្នុង១សប្តាហ៍ ហើយកំពុងត្រូវការឈាមប្រភេទ AB+ ជាបន្តបន្ទាប់។ ដូច្នេះបើសិនជាបងប្អូនមានបំណងចង់បរិច្ចាគឈាមជួយលោក យូ ឌីស្កូ អាចទំនាក់ទំនងទៅគ្រួសារគាត់ផ្ទាល់នៅមន្ទីរពេទ្យព្រះកេតមាលា។ សូមជូនពរឲ្យឆាប់ជា ស៊ូ ស៊ូ ឡើងព្រោះមានបងប្អូនជាចាំជួយ និងផ្តល់កម្លាំងចិត្ត”។
ប្រធានសមាគមសិល្បៈករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា អះអាងថា នៅថ្ងៃទី២៩ ខែកញ្ញានេះ អ្នកនាងទទួលបានថវិកាចំនួន៨៣០ដុល្លារ ពីតារាសម្តែងលោក ស៊ុក សុភា ដែលកំពុងរស់នៅប្រទេសអូស្រ្តាលី ដើម្បីយកទៅប្រគល់ជូនតារាសម្តែង យូ ឌីស្កូ ដែលកំពុងមានជំងឺទឹកនោមប្រៃធ្ងន់ធ្ងរ សម្រាកព្យាបាលនៅមន្ទីរពេទ្យ៕















