Sponsor
អាម៉ាប៉ាប៉ាញ៉ូស

នាយប់ថ្ងៃទី ៣០ កញ្ញា នេះ កម្មវិធី ប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក THE VOICE KIDS CAMBODIA រដូវកាលទី 1 វគ្គ LIVE SHOW សប្ដាហ៍ទី 2 ក្រុមលោក ព្រាប សុវត្ថិ កុមារា ពេជ្រ ថៃ បានបកស្រាយបទ “ជិះសុីក្លូ” ធ្វើឲ្យអ្នកទស្សនា និងគ្រូបង្វឹកកោតសរសើរខ្លាំងចំពោះកាយវិការដ៍ក្រម៉ិច​ក្រមើម ទោះបីជាមានកំហុសលើទឹកដមសម្លេងក៏ ពេជ្រ ថៃ នៅតែធ្វើបានយ៉ាងល្អ ដែរនៅលើឆាក។

ជាលទ្ធផល នៅក្នុងក្រុម លោក ព្រាប សុវត្ថិ សម្រាប់បទ ជិះស៊ីក្លូ របស់ ពេជ្រ ថៃនេះ ធ្វើទទួលបានលទ្ធផលនៃការបោះឆ្នោតច្រើនជាងគេ និងអាចបន្តទៅវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រសប្ដាហ៍ក្រោយ។

ជាមួយគ្នានោះដែរ ក៍សូមអបអរសាទរចំពោះ កុមារា កុយ​ វីហ្សា​ ដែល លោក ព្រាប សុវត្ថិ ជ្រើសយកទៅបន្តជាមួយពេជ្រ​ ថៃ ផងដែរ តែសោកស្ដាយចំពោះ កុមារី សែម​ សុជាតិ និង កុមារី សុង​ សុរាសី ដោយមិនបានបន្តទៅវគ្គបន្តទៀតបាន។

សូមទស្សនាវីដេអូ៖

វីដេអូពេជ្រ ថៃបកស្រាយបទ « ជិះស៊ីក្លូ »

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor