Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ពលរដ្ឋនៅឆ្នុកទ្រូស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានផ្ទុះការខឹងសម្បារដែលពលរដ្ឋអន្តោប្រវេសន៍ជនជាតិវៀតណាម បានកំទេចទីតាំងសក្ការៈបែបខ្មែរ គឺ អាស្រមអ្នកតាកោះក្រញ៉ាន ដេីម្បីយកទីតាំងអ្នកតានោះធ្វេីជាទីសក្ការៈគង់ស៊ីអីមបែបចិនវៀតណាមទៅវិញ ។

បញ្ហាដដែរ​នេះលោកមេឃុំឆ្នុកទ្រូគឺលោក សាំង ស៊ន បានអោយដឹងថាក្រោយពីមានការខឹងសម្បារពីពលរដ្ឋរួចមក អាជ្ញាធរ និងសមត្ថកិច្ចចម្រុះស្រុកបានចុះមកលេីករូបសំណាក់គង់ស៊ីអីមចេញវិញតាមការចង្អុលបង្ហាញពីអភិបាលខេត្តកំពង់ឆ្នាំង។

គូសបញ្ជាក់បន្តិចថា អ្នកតាកោះក្រញ៉ានជាអ្នកតាដែលពលរដ្ឋស្រុកកំពង់លែង និងអ្នកភូមិផាត់សណ្ដា គោរពបូជាជឿជាក់ណាស់ តែសុខៗជនជាតិអន្តោប្រវេសន៍វៀតណាមអស់នោះបែរជាកំទេចចោលក្រោមរូបភាពសុំសាងសង់ ហេីយប្ដូរទីសក្ការៈខ្មែរទៅជាសក្ការៈបែបវៀតណាមទៅវិញ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor