Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពង់ចាមៈ ថ្វីត្បិតតែ​ល្បិច​​​ទម្លាក់​យោង​ ដែល​ជា​ល្បិចកល​ចាស់​គំរិល​ក៏ពិត​មែន​ តែ​វា​នៅតែ​មាន​ប្រសិទ្ធភាព​ដដែល​ ក្នុង​ការ​រៀបចំ​ផែនការ​យក​សំណ​ទៅ​ប្ដូរ​យក​មាស​សុទ្ធ​ ព្រោះ​អ្នក​​ដែល​ចាញ់​ល្បិចកល​នេះ សុទ្ធសឹងតែ​​ជា​អ្នក​ចង់បាន​ទ្រព្យសម្បត្តិ​អ្នកដទៃ​ផង​ដែរ​។

ជាក់ស្តែង មាន​ករណី​ឆបោកមួយ​ ដោយ​២នាក់​ប្ដី​ប្រពន្ធ ​បាន​ចាញ់​បោក​ល្បិចកល​មួយនេះ​ អស់​មាស​ជិត​១តម្លឹង និង​ទូរស័ព្ទដៃ១គ្រឿង ​កាលពី​វេលា​ម៉ោង​៨​៖​៣០នាទី ​ព្រឹកថ្ងៃ​ទី​៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧នេះ​ នៅ​ចំណុច​ជិត​ស្ពាន​អូរដា​ ស្ថិត​ក្នុង​ភូមិ​ខ្លុយ​ ឃុំ​មៀន​ ស្រុក​ពៃឈរ​ ខេត្ត​កំពង់ចាម។

​នគរបាល​មូលដ្ឋាន​ បាន​ឲ្យដឹងថា​ ជនរងគ្រោះ​ខាង​លើ​ ប្ដី​មាន​ឈ្មោះ​ ហួន​ ប៊ុន​ធឿន​ អាយុ​៤០ឆ្នាំ​ ប្រពន្ធ​ឈ្មោះ​​ អ៊ិន​ ចាន់ថន​ អាយុ​៤២ឆ្នាំ​ មុខរបរ​លក់​ថ្នាំ​ជក់​ រស់នៅ​ភូមិ​គគរ​ ឃុំ​គគរ​ ស្រុក​កំពង់​សៀម​ ខេត្ត​កំពង់ចាម​។

ជនរងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ចថា​ ទ្រព្យ​សម្បត្តិ​ដែល​ត្រូវ​ជន​ឆបោក​យក​ទៅ​នោះ​ រួមមាន​ ខ្សែ​ក ​និង​បន្តោង​មាស ​ទម្ងន់​៥ជី​ ចិញ្ចៀន​២ជី ក្រវិល​១ជី​ និង​ទូរស័ព្ទ​ដៃ​១គ្រឿង​ផង​ដែរ​។ ពួកគាត់បន្តថា នៅ​មុន​ពេល​កើត​ហេតុ​ គឺ​ក្រុម​ជនសង្ស័យ​មាន​គ្នីគ្នា​ចំនួន​៣នាក់ បាន​រៀប​ចំ​ផែនការ​នាំ​ជនរងគ្រោះ​ ចេញ​ពី​ផ្សារ​ព្រៃ​ទទឹង​ ទៅ​រកកន្លែង​ស្ងាត់​នៅ​ចំណុច​ខាងលើ ហើយ​ធ្វើ​សកម្មភាព​ដោះដូរ​តែ​ម្តង។

ក្រោយ​ពី​កើតហេតុ ​សមត្ថកិច្ច​បាន​ធ្វើការ​សាកសួរ និងណែនាំជនរងគ្រោះឲ្យដាក់ពាក្យបណ្ដឹង ដើម្បីឈានទៅកំណត់មុខសញ្ញា ហើយចាប់យកមកផ្តន្ទាទោសតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor