
គួរអោយកត់សំគាល់ផងដែលថាថ្មីៗនេះ តារាចម្រៀងស្រី ពូកែខាងលេងសម្ដី គឺអ្នកនាង ពេជ្រ សោភា បានចេញនូវបទចំរៀងថ្មី “What's Your Name” ធ្វើឲ្យអង្រួនជាថ្មីម្តងទៀតក្នុងពិភពសិល្បះ ទោះបីជាបទចម្រៀងមួយនេះមិនទាន់ចេញជាផ្លូវការក្តី ក៏វីដេអូខ្លីនៃបទចម្រៀង “What's Your Name” មានអ្នកចូលទស្សនាដល់ទៅរាប់លាននាក់ទៅហើយ។
ដោយឡែក ចំពោះ កំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា ក្រៅពីមមាញឹកក្នុងវិស័យសិល្បះ ក៏បានលិចលឺថានឹងចូលរោងការជាមួយប្អូនប្រុសថៅកែផលិតកម្មហង្សមាសហើយនាពេលខាងមុខនេះ។
ស្របពេលជាមួយគ្នាផងដែរ បើយោងតាមគេហទំព័រតារាខ្មែរ បានផ្តល់ព័ត៌មានថា មានគណនីហ្វេសបុកមួយដែលគេស្គាល់ថា និយមបង្ហោះសារទាំងទងនិងរឿងរ៉ាវនានាពាក់ព័ន្ធនឹងតារាក្នុងស្រុកខ្មែរ បានលើកឡើងពីការប្រៀបធៀបគ្នារវាង កញ្ញា ឱក សុគន្ធកញ្ញា និង អ្នកនាង ពេជ្រ សោភា ថា “ពេជ្រ សោភា វ៉ាដាច់ឱក សុគន្ធកញ្ញា ទាំងចម្រៀង ទាំងស្ពតពាណិជ្ជកម្ម”។
យ៉ាងណា មហាជនជាច្រើនក្នុងបណ្តាញសង្គម បានបញ្ចេញមតិខ្លះៗជុំវិញសារនោះថា តារាចម្រៀងទាំងពីរគឺមានភាពល្បីល្បាញប្រហាក់ប្រហែលគ្នា ប៉ុន្តែ អ្នកនាង ពេជ្រ សោភា នៅតែមានប្រជាប្រិយភាពក្រោម កញ្ញា ឱក សុគន្ធកញ្ញា នៅឡើយទេ។ ហើយបើនិយាយពីការងារក្នុង ស្ពតពាណិជ្ជកម្ម ក្រុមហ៊ុនទាំងនោះគ្រាន់ តែធ្វើទៅតាមក្បួនរបស់ជំនួញ ដោយធ្វើការផ្លាស់ប្តូរ អ្នកផ្សព្វផ្សាយ តំណាងឲ្យផលិតផលរបស់ពួកគេប៉ុន្នោះ និងអាចនិយាយបានថាជាការផ្តល់ឱកាសសម្រាប់តារាផ្សេងៗទៀត។