Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តស៊េរីទំនើបមួយគ្រឿង បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង  ខណៈមេឃភ្លៀង បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្ដោយមហាវិថី ព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អ្នកឃើញហេតុការណ៍ បានឲ្យ​ដឹងថា មុនពេល​កើតហេតុ គេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក អូឌី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AH- 8001 បើកបរធ្វើដំណើរតាមបណ្តោយមហាវិថី ព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង លុះពេលមកដល់កន្លែងកើតហេតុ ក្រោយពេលមេឃភ្លៀងមួយមេធំ រថយន្តក៏រេចង្កូតបើកទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងបែកពងទាំងសងខាងផងដែរ តែសំណាងល្អដែលមិនបង្កឲ្យ​មានមនុស្សរងរបួសធ្ងន់ធ្ងរ។

ក្រោយពេលកើតហេតុ អ្នកបើកបរបានរត់គេចខ្លួនពីកន្លែងកើតហេតុ ចំណែករថយន្តត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោកនៃស្នងនគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់រថយន្តចូលមកដោះស្រាយតាមនីតិវីធី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor