
នាថ្ងៃអាទិត្យ ទី១២ ចុងសប្ដាហ៍នេះ កម្មវិធី ប្រគុំតន្ត្រីលេខ ១ ICHITAN តាមរយៈស្ថានីយ៍ទូរទស្សន៍ហង្សមាស វត្តមាន កុមារា ពេជ្រ ថៃ និងមានការចូលរួមច្រៀងចម្រៀងជាមួយតារា ទេពកោសល្យចម្រុះ អ្នកនាង ខាត់សុឃឹម ហើយអ្វីដែលពិសេសនោះ គឺមានការរួមសម្ដែងនឹង ថៅកែជនជាតិថៃ ធ្វើឲ្យកក្រើកឆាកតែម្ដង។
អ្វីដែលគួរឲ្យរំភើបជំនួស ពេជ្រ ថៃ ទៀតនោះ គឺ គាត់ទទួលបាន ទូរស័ព្ទ iphone 8 ពីថៅកែជនជាតិថៃ ខណៈខាត់សុឃឹម បានត្រឹម ពាក្យ អរគុណ ពីគំរបដប ICHITAN ។
ទស្សនាឈុតដែលពេជ្រ ថៃ សម្ដែង នឹងថៅកែជនជាតិថៃ
ពេជ្រ ថៃ បកស្រាយបទ ជិះស៊ីក្លូ
ខាត់សុឃឹម បកស្រាយបទ ចម្រៀងជាមួយ ពេជ្រ ថៃ

