Sponsor
រិទ្ធី

លោក យ៉ែម បុញ្ញឫទ្ធិ អតីតសមាជិកសភា បានសរសរក្នុងទំព័រហ្វេសប៊ុក ចំថ្ងៃដែលរដ្ឋសភាប្រជុំពេញអង្គដើម្បីប្រកាសសុពលភាពតំណាងរាស្ត្រថ្មី៖ តំណាងបន្តុប នៅពេលនេះ ក្នុងមណ្ឌលខេត្តខ្លះទទួលបានសន្លឹកឆ្នោតពី៣០០០ ទៅ៥០០០ អាចបាន ១អាសនៈនៅរដ្ឋសភាជាតិ តើសមស្របដែរឬទេ?

 ប្រជាធិបតេយ្យ បោះឆ្នោតជ្រើសតាំងតាមចិត្តប្រជាឱ្យធ្វើជាតំណាង ប៉ុន្តែពេលនេះមានការភ័ន្តប្រែទៅជាតំណាងបន្តុប តាមច្បាប់រដាក់រដុបខុសបំណងរាស្ត្រ ដែលប្រវត្តិសាស្ត្រនឹងកត់ត្រាទុក។

តំណាងបន្តុប ដែលនឹងមកពីមណ្ឌលខេត្តនានា ដោយពុំមានការគាំទ្រជាសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់គ្រាន់សូម្បីតែមួយអាសនៈ កាលពីការប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងមក ស្រាប់តែពេលនេះ ដោយសារតែមហិច្ឆតាសួនតួផ្ទាល់ខ្លួន គេមិនញញើតនឹងឃុបឃិតគ្នាជាន់ឈ្លីឆន្ទៈរាស្ត្រ នេះឬការផ្សះផ្សាជាតិ? នេះឬប្រជាធិបតេយ្យ?

សូមអស់លោកអ្នកធ្វើសេចក្ដីព្រាងច្បាប់ អស់លោកអ្នកអនុម័តសេចក្ដីព្រាងច្បាប់ អស់លោកអ្នកតំណាងបន្តុប សូមយកទៅគិតពិចារណាចុះ សង្ឃឹមថាយល់ប្រកបដោយសុភវិនិច្ឆយ ចេះគិតវែកញែកពិចារណា តាមវិចារណញ្ញាណ មានបរមត្ថវិជ្ជា និងតក្កវិជ្ជា ឈរលើគោលជំហរឧត្ដមគតិ មនសិការជាតិ មិនផ្អើលតាមគ្នា មិនបន្ទរតាមគ្នា ហើយប្រជាពលរដ្ឋយើង លោកយល់យ៉ាងច្បាស់ដោយមិនចូលរួមបំផ្លាញប្រជាធិបតេយ្យដ៏ក្មេងខ្ចីនៅស្រុកយើងឡើយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor