
ព្រឹក ថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ សម័យប្រជុំសភាពេញអង្គ លើកទី៩ នីតិកាលទី៥ ក្រោមអធិបតីភាពសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្តល់សុពលភាពដល់តំណាងរាស្ត្រថ្មី៤៤រូប៖
- តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ មាន២រូប
- តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង មាន២រូប
- តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម មាន៧រូប
- តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង មាន២រូប
- តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ មាន៣រូប
- តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ មាន៣រូប
- តំណាងរាស្ត្រមណ្ឌលខេត្តកំពត មាន៣រូប
- តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល មាន៤រូប
- តំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ មាន១រូប
- តំណាងរាស្ត្រមណ្ឌលភ្នំពេញ មាន៤រូប
- តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង មាន៤រូប
- តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ មាន១រូប
- តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប មាន២រូប
- តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង មាន២រូប
- តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ មាន៤រូប។
