
នៅថ្ងៃទី២០ ខែវិច្ឆិកា នេះ បក្សជួងបានផ្ញើលិខិតទៅឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថា៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេ្យសូមបញ្ជាក់ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថាគណបក្សនឹងមិនទទួលយកអាសនៈណាមួយដែលផ្តល់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឡើយ។
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ គ.ជ.ប បានចេញសេចក្តីប្រកាសព័ត៌មានថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានចេញលិខិតជូនដំណឹងដល់គណបក្សនយោបាយចំនួន៦អំពីការផ្តល់ព័ត៌មានចាំបាច់មួយចំនួនដើម្បីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាត់ចែងអនុវត្តការបែងចែកអាសនៈ ដែលនៅទំនេរទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
គណបក្សនយោបាយទាំង៦នោះរួមមាន៖
- - គណបក្សហ្វ៊ុនស៊ិនប៉ិច
- -គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
- -គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
- -គណបក្សខ្មែរឈប់ក្រ
- -គណបក្សសញ្ជាតិកម្ពុជា
- -គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។
