Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ ក្រោយពីតុលាការកំពូល នៃប្រទេសកម្ពុជា សម្រេចរំលាយគណបក្សសង្គ្រោះជាតិ​ចោល ពាក់ព័ន្ធទៅនឹងអំពើក្បត់ជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា កន្លងមកនេះ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អនុប្រធាន និងសមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប សរុបចំនួន ៣រូប ដែលមកពីកូតាគណបក្សសង្គ្រោះជាតិ បានដាក់ពាក្យលាលែងពីតួនាទី និងមុខដំណែងរបស់ខ្លួននៅក្នុងស្ថាប័នមួយនេះ។

ការដាក់ពាក្យសុំលាលែងពី តំណែង និងតួនាទី គ.ជ.ប រួមមាន ៖

១ លោក គួយ ប៊ុនរឿង អនុប្រធានគ.ជ.ប

២ លោក រ៉ុង ឈុន សមាជិកគ.ជ.ប

៣ លោកស្រី តែ ម៉ានីរ៉ុង សមាជិកគ.ជ.ប

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor