Sponsor
អាម៉ាប៉ាប៉ាញ៉ូស

តារាចម្រៀងកញ្ញា អេនីហ្សាម បានអវត្តមានពីឆាកសិល្បៈមានរយៈពេលប្រមាណជាងពីរឆ្នាំមកហើយ ដោយមានព័ត៌មានថា នាងមានគូស្នេហ៍ជាមន្ត្រីប៉ូលិសកាន់ការនៅ​ខណ្ឌ​ដង្កោ និងមានកូន ទើបនាងមិនហ៊ានបង្ហាញមុខ។ តែពេលនេះកញ្ញាបានចេញសារមួយបង្ហាញពីការអស់សង្ឃឹមជាខ្លាំង ព្រោះឡើងគីឡូមិនស្រកចុះ។

ខណៈដែលអ្នកគាំទ្រជាច្រើនបានរង់ចាំវត្តមានតារាចម្រៀងកញ្ញា អេនីហ្សាម ចេញមុខលើកឆាកសិល្បៈជាថ្មីនោះ តារាស្រីរូបនេះតែងបានបង្ហាញសារឆ្លើយតបជារឿយៗ ថា នាងត្រៀមបង្ហាញមុខមកវិញហើយ តែចាំ​សម្រក​គីឡូបន្តិចសិន ព្រោះនាងធាត់ពេក ប៉ុន្តែរហូតមកដល់ចុងឆ្នាំ២០១៧នេះ អេនីហ្សាម នៅតែមិនទាន់វិលមកចាប់អាជីពចាស់នៅឡើយ ហើយ
ថែមទាំងចេញសារមកថា “កំហុសមកពីខ្លួនខ្ញុំ ដែលបណ្ដោយអោយខ្លួនឯងក្លាយទៅជាបែបនេះ (old pic) ហើយរឿង
អ្វីៗក៏មកពីខ្លួនខ្ញុំដែល  សុំទោសអ្នកគ្រប់គ្នា សុំទោសខ្លួនឯង សុំទោសមនុស្សដែលធ្លាប់ស្រលាញ់ខ្ញុំ ????ឥលូវខ្ញុំបាត់បង់គ្រប់យ៉ាងហើយ I’m not good “ ។

ជាមួយគ្នានេះដែរ កញ្ញា អេនីហ្សាម ក៏បានបង្ហាញរូបថតថ្លឹងគីឡូមួយសន្លឹក ដោយនាង​ទម្ងន់​ ៥៧,៥៤គីឡូក្រាម។ ទម្ងន់នេះ គឺជាបរិត្រមានទម្ងន់ជាងពីរឆ្នាំមកហើយ ដែលតារាស្រីតែងតែបង្ហាញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor