Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យ២នាក់ បានបាញ់ជនរងគ្រោះ ១គ្រាប់ និងប្លន់យកម៉ូតូ Scoopy មួយគ្រឿង សេរីឆ្នាំ២០១៨ រួចជិះគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង៩ និង៣៥នាទី ក្រោយសាលាបាក់ទូក មុខកន្លែងខ្ចៅសាងស្នេហ៍ ស្ថិតក្នុងខណ្ឌ៧មករា។

បើតាមសាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ថា មុនកើតហេតុ គេឃើញបុរសម្នាក់ដើរមក​ជិតកន្លែង​កើតហេតុត្រង់ផ្លូវលេខ១៤៩ លុះដើរមកដល់ ស្របពេលនោះក៍ឃើញនារីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក Scoopy មកដល់ដែរ ពេលនោះជនប្លន់ប្រដាប់អាវុធបានដកកាំភ្លើងបាញ់មកលើនារីរងគ្រោះត្រូវចំមាត់រងរបួសធ្ងន់ ហើយភ្លាមនោះជនដៃដល់ ដែលជាចោរប្លន់ប្រដាប់អាវុធបានយកម៉ូតូរបស់នារីរងគ្រោះជិះចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។ 

ក្រោយកើតហេតុគេបានឃើញសមត្ថកិច្ចចុះមកដល់ផងដែរ ខណៈការបាញ់ប្លន់នោះបានសម្រេច ហើយម្ចាស់ម៉ូតូជានារីដែលជិតចូលរោងការនោះ បានរងរបួសធ្ងន់ផងដែរ។

បច្ចុប្បន្នជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត្រ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនសង្ស័យ យកមកកាត់ទោសតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor