Sponsor
រិទ្ធី

នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ លោក Simon Walker តំណាងការិយាល័យ នៃឧត្តមស្នងការអង្កការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានជួបជាមួយលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយចោទសួរថាតើមានការស៊ើបអង្កេតទៅលើមជ្ឈមណ្ឌលសិទ្ធិមនុស្សនេះដែរឬទេ ហើយការស៊ើបអង្កេតនេះធ្វើឡើងក្នុងកម្រិតយ៉ាងមិច? 

លោក Simon Walker  អះអាងថាតាមបទពិសោធន៍ដែលតំណាងការិយាល័យនៃឧត្តមស្នងការអង្កការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានធ្វើការជាមួយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កន្លងមកឃើញថា មានសញ្ញាវិជ្ជមានជាច្រើន ព្រោះលោកថា អង្គការនេះជាស្ថាប័នមួយប្រកបដោយវិជ្ជាជីវៈ ឯករាជ្យ និងមិនលម្អៀង។

ឆ្លើយតបទៅនឹងចម្ងល់របស់តំណាង UN ប្រធានប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ថានឹងបញ្ជូនការលើកឡើងនេះទៅប្រមុខដឹកនាំរដ្ឋាភិបាលដើម្បីឱ្យបានដឹងពីបញ្ហានេះ។ លោក បញ្ជាក់ថារដ្ឋាភិបាលធ្វើការច្បាស់លាស់ចំពោះការស៊ើបអង្កេតអ្វីមួយ ប្រសិនបើការស្រាវជ្រាវនោះគ្មានបញ្ហាអ្វីទេ នោះមជ្ឈមណ្ឌលសិទ្ធិនៅតែដំណើរការធម្មតា។

សម្តេច ហ៊ុន សែន បានបញ្ជាឱ្យក្រសួងមហាផ្ទៃពិនិត្យមើលផ្លូវច្បាប់ចំពោះមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដោយចោទថាបង្កើតឡើងដោយបរទេស ធ្វើតាមការបញ្ជារបស់បរទេស។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor