នាថ្មីៗនេះសមាជិករដ្ឋសភារបស់គណបក្សប្រជាជនកម្ពុជា ចំនួន៤រូប បានលាលែងពីតំណែងក្នុងនោះមាន លោក សុខ ឥសាន តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង លោក ហែម ខន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ លោក អាយ ខន តំណាងរាស្ត្រមណ្ឌលកោះកុង និងលោក ម៉ម ជុនហ៊ុយ មណ្ឌលខេត្តកណ្តាល។
បេក្ខជនថ្មីជំនួសតំណែងនេះគឺ លោក ពៅ សាមី ឈរឈ្មោះនៅមណ្ឌលខេត្តព្រៃវែង លោក សុខ ប៊ន នៅឈរឈ្មោះនៅមណ្ឌលខេត្តកំពង់ស្ពឺ លោក ជុំ យុហៀន ឈរឈ្មោះនៅមណ្ឌលខេត្តកោះកុង និងលោក អ៊ុក ដាមរី ឈរឈ្មោះនៅមណ្ឌលខេត្តកណ្តាល។
តាមលិខិតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសទទួលស្គាល់ បេក្ខជនតំណាងរាស្រ្ត៤រូបថ្មីទៀត មកពីគណបក្សប្រជាជនកម្ពុជា ដែលត្រូវជំនួសតំណែង សមាជិកសភា៤រូបរបស់គណបក្សប្រជាជន ដែលបានដាក់ពាក្យលាលែងពីតំណែងនាថ្មីៗនេះ។
គណបក្សប្រជាជនកម្ពុជាបានកើនឡើងអាសនៈពី៦៨ ទៅ៧៩ បន្ទាប់ពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្របដិសេធមិនទទួលយកអាសនៈពីអតីតគណបក្សសង្គ្រោះជាតិ។



