Sponsor
អាម៉ាប៉ាប៉ាញ៉ូស

​បាត់ដំបងៈ ​ក្មេងប្រុសម្នាក់ បាន​​​យក​ក្រ​មា​​ចង.ក​លេង​នៅ​លើ​ត្រាក់ទ័រ​ ដែល​ឈប់​ចត​ស្ងៀម​ តែភ្លាត់ជើង​ធ្លាក់ ​ធ្វើ​ឲ្យ​ក្រ​ម៉ា​រុំ​ក​ដាច់ខ្យល់​ស្លាប់​តែ​ម្តង​។

ករណីដ៏គួរឲ្យអាណោចអាធ័ធមនេះ បានកើតឡើងកាលពី​វេលា​ម៉ោង២រសៀល​ថ្ងៃ​ទី​២៨​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ​២០១៧​ ​ នៅ​ចំណុច​ឡាន​ក្រឡាប់​ ស្ថិត​ក្នុងភូមិ​បេង​ស្អាត​ ឃុំ​ភ្នំព្រឹក​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង។

 អធិការ​នគរបាល​ស្រុក​ភ្នំព្រឹក ​លោក​​ ស៊ុ​ង​.​សុ​ភ័​ក្រ​ បានឲ្យ​​ដឹង​ថា​ ក្មេង​ប្រុសរងគ្រោះ​ឈ្មោះ​ ជឿ​ង ​លី​ អាយុ​១០​ឆ្នាំ​ មាន​ឪពុក​ឈ្មោះ​ គ្រី​ ​គ្រឿន​ អាយុ​៤៤​ឆ្នាំ​ ម្តាយ​ឈ្មោះ​ ណូ​ត​ ​ឌី​ អាយុ​ ៤៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​តំណាង​ព្រះ​ស្រី​ ឃុំ​បឹង​ប្រាំ​ ស្រុក​បរវេ​ល​ បាត់ដំបង​ មក​ស៊ីឈ្នួល​កាច់​ពោត​នៅ​ចំណុច​កើតហេតុ​ខាងលើ​។​

​ក្រោយ​ពី​សមត្ថ​កិ​ច្ចុះ​ត្រួតពិនិត្យ​សាកសព ឃើញ​ថា ក្មេងប្រុសរងគ្រោះ​ពិតជា​ស្លាប់​ ដោយសារ​យក​ក្រ​មាមក​រុំ​ក​លេង​ ហើយ​ភ្លាត់ជើង​រិ​តក​ស្លាប់​ខ្លួនឯង​។​ ពិនិត្យចប់សព្វគ្រប់សព​ ​ត្រូវ​បាន​គ្រួសារ​យក​ទៅ​ធ្វើ​ពិធី​បុណ្យសព​តាម​ប្រពៃណី​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor