Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រាជធានីភ្នំពេញ នឹងមានខ្សែរត់រថភ្លើងអាកាស AGT ប្រវែងជិត២០គីឡូម៉ែត្រ ដោយរត់លើមហាវិថី៦ខ្សែនៅកណ្តាល និងជាយក្រុង នាពេលឆាប់ៗខាងមុខនេះ ដើម្បីចូលរួមការកាត់បន្ថយការកកស្ទះចរាចរណ៍ ការប្រែប្រួលអាកាសធាតុ និងការវិវត្តន៍នៃសង្គមសេដ្ឋកិច្ច របស់ប្រទេសកម្ពុជានាពេលអនាគត។

ការបង្ហាញពីគម្រោងដ៏ថ្មី និងមិនធ្លាប់មាននេះបានបង្ហាញឡើងកាលព្រឹកថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក គ.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅសាលរាជធានីភ្នំពេញ ក្នុងប្រជុំពិភាក្សាការងារបច្ចេកទេសជាមួយក្រុមការងារអង្គការ JICA ដឹកនាំដោយលោក ស៊ូកាណូ យូឈី (Sugano Yuichi) ប្រធានតំណាង JICA និងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ស្ដីពីតម្រូវការដឹកជញ្ជូនក្នុងរាជធានីភ្នំពេញជុំវិញការររៀបចំរថភ្លើងលើអាកាសAGT។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យ​ដឹងថា គម្រោងខ្សែរត់រថភ្លើងអាកាសនេះមានប្រវែង ១៨គីឡូម៉ែត្រ ដោយរត់តាមបណ្តោយមហាវិថីហ្សាលដឺហ្គោល មហាវិថីព្រះមុនីរ៉េត ផ្លូវលេខ ២១៧ ផ្លូវ វេង ស្រេង ឆ្ពោះមកព្រលានយន្តហោះ និង១ខ្សែទៀតបែកខ្នែងទៅផ្លូវជាតិលេខ៤ និងផ្លូវកប់ស្រូវ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ការរៀបចំឲ្យ​មានខ្សែរថភ្លើងលើអាកាសAGTលើអាកាសនេះ ធ្វើឡើងដើម្បីចូលរួមការកាត់បន្ថយការកកស្ទះចរាចរណ៍ ការប្រែប្រួលអាកាសធាតុ និងការវិវត្តន៍នៃសង្គមសេដ្ឋកិច្ច របស់ប្រទេសកម្ពុជានាពេលអនាគត សេវាដឹកជញ្ជូនលើអាកាសខ្នាតមធ្យមជាផ្នែកមួយដ៏សំខាន់ដែលជាមធ្យោបាយដឹកជញ្ជូនសាធារណៈល្អប្រសើរសម្រាប់រាជធានីភ្នំពេញរបស់យើង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor