Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក សម រង្ស៊ី អតីតមេបក្សសង្រ្គោះជាតិ (CNRP) បានប្រៀបប្រដូចស្ថានភាព នៅកម្ពុជា នាពេលបច្ចុប្បន្ន ទៅនឹងដំបៅបូស ដែលបានរីកកាន់តែធំឡើងៗ លោកបានលើក ឡើងបែបនេះ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨។

លោក សម រង្ស៊ី ថា ស្ថានភាពនៅក្នុងប្រទេសកម្ពុជា សព្វថ្ងៃអាចប្រៀបធៀប ទៅនឹងដំបៅបូស ដែលក្លាយកាន់តែធំឡើងៗ ហើយធ្វើឲ្យយើងកាន់ តែឈឺចាប់កាន់តែខ្លាំងៗ។ យើងត្រូវតែហ៊ានវះកាត់បុសនេះ ដើម្បីឲ្យវាធ្លាយតែម្តង។ ការវះកាត់អាចឲ្យយើង ឈឺចាប់ក្នុងរយៈពេលខ្លី តែវាជាការចាំបាច់ធ្វើ ឲ្យដំបៅនេះរួមតូចជិតទៅវិញ ឈានទៅរកការជាសះស្បើយជាស្ថាពរ ។

លោកថា ក្នុងន័យនេះហើយបានជាលោកតែងតែអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងមូលងើបឡើង តស៊ូសម្រាប់ជាតិមាតុភូមិ និងអនាគតសម្រាប់ មនុស្សជំនាន់ក្រោយ។

ក្នុងនោះលោកក៏បាន អំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ កុំធ្វើអ្វីមួយតាមបញ្ជាថ្នាក់ដឹកនាំ បាញ់ប្រហារទៅលើប្រជាពលរដ្ឋស្លូតត្រង់ ហើយលោកឲ្យកងកម្លាំងប្រដាប់អាវុធ ឈរខាងប្រជារាស្ត្រស្លូតត្រង់ ដើម្បីទាមទារសេរីភាព និងយុត្តិធម៌ ដោយសន្តិវិធី។

អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រី លោក ផៃ ស៊ីផាន បានឆ្លើយតបវិញថា លោក សម រង្ស៊ី គឺជាសម្ដីមនុស្សឧទ្ទាម ដែលមានបំណងបោកប្រជាពលរដ្ឋខ្មែរ ឲ្យយល់ច្រឡំមកលើ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើមិនល្អដាក់ពលរដ្ឋខ្លួន ។

លោកបន្ថែមថា ឧទ្ទាមបានរត់ចោលស្រុក ហើយដើរបំផុសបំផុល ឲ្យពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ឲ្យយល់ច្រឡំមក លើ រាជរដ្ឋាភិបាល។ លោកថា កម្ពុជាបានផ្លាស់ប្ដូរមេដឹកនាំតាមរយៈការបោះឆ្នោត ហើយពលរដ្ឋមិនតស៊ូប្រឆាំង ទៅនឹងរាជរដ្ឋាភិបាលឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor