Sponsor
រិទ្ធី

នៅថ្ងៃទី២២ ខែឆ្នូ ឆ្នាំ២០១៧ លោកបណ្ឌិតសភាចារ្យ សុខ ទូច បានចូលរួមក្នុងកម្មវិធីវេទកាវិទ្យាសាស្ត្រ ស្តីពី " ទំនាក់ទំនងកម្ពុជា-ចិន"។ នេះជាវេទិកាលើកទី៧ហើយ ដែលបានរៀបចំឡើងដោយវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា។ វេទិកាវិទ្យាសាស្ត្រនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក ពីអតីតកាលនិងបច្ចុប្បន្នកាលរវាងប្រជាជាតិយើងទាំងពីរ កម្ពុជា-ចិន ក្នុងឋានៈជាដៃគូស្មើមុខស្មើមាត់ និងជាដៃគូដ៏ជិតស្និទ្ធល្អមួយមិនអាចខ្វះបាន។ យើងអាចនិយាយបានថា វេទិកាវិទ្យាសាស្ត្រនេះជាមជ្ឈមណ្ឌលជួបប្រជុំគ្នារវាងអ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធផ្សេងទៀតនៃប្រទេសទាំងពីរ ក្នុងវត្ថុបំណង៖

១.ដើម្បីរឹតចំណងមិត្តភាពកម្ពុជា-ចិន មិនត្រឹមតែវិស័យនយោបាយប៉ុណ្ណោះទេ ថែមទាំងក្នុងវិស័យសិក្សាផងដែរ

២. ប្រមូលទស្សនៈ បទពិសោធ អនុសាសន៍ និងយុទ្ធសាស្ត្រដើម្បីសន្តិភាព សុខុដុមភាព និងវិបុលភាពក្នុងប្រទេសទាំងពីរកម្ពុជា-ចិន

៣. ផ្លាស់ប្តូរនូវការយល់ឃើញរបស់អ្នកវិទ្យាសាស្ត្រ ដើម្បីស្វែងរកផ្លូវរួមមួយក្នុងការបើកទូលាយទំនាក់ទំនងកម្ពុជា-ចិន

៤.ជំរុញអន្តរកម្មប្រកបដោយការស្ថាបនារវាងអ្នកស្រាវជ្រាវ ដែលមានវត្តមានក្នុងវេទិកាវិទ្យាសាស្ត្រនេះ 

៥. អង្គវេទិកានេះ វាក៏បានបង្ហាញផងដែរពីការរឹតចំណងវប្បធម៌រវាងប្រទេសយើងទាំងពីរ

៦. ស្វែងរកជាធាតុចូលជូនដល់រដ្ឋាភិបាលយើងទាំងពីរ ព្រោះថាអ្នកវិទ្យាសាស្ត្រ បានដើរតួនាទីសំខាន់ណាស់ក្នុងការគូសវាស ផ្លូវសម្រាប់នយោបាយការបរទេស។

៧. រួមចំណែកក្នុងពូនជ្រុមនៃទំនាក់ទំនងរវាងនយោបាយការបរទេសប្រទេសយើងទាំងពីរ

៨. យើងដឹងហើយថាផ្លូវមួយខ្សែក្រវាត់មួយ គឺជាគោលនយោបាយដ៏ល្អ មានផ្លូវគឺអាចជម្រុញឱ្យមានការរីកចម្រើនលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម តែយើងក៏គិតផងដែរថា តើពេលមានផ្លូវហើយ តើកម្ពុជាយើងគួរមានអ្វីខ្លះដែលត្រូវដឹកនៅលើផ្លូវនេះ។

ជាយគ្នានេះដែរ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា នឹងចាប់ផ្តើមកិច្ចសហការជាមួយភាគីចិន ដើម្បីសរសេរប្រវត្តិសាស្ត្ររួមគ្នា នៅក្នុងឆ្នាំ២០១៨ ខាងមុខនេះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor