Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ខេត​ក្រចេះ​៖ ​វា​ពិត​ជា​សំណាង​ល្អ​សម្រាប់​ប្អូន​ខេត្តក្រចេះ​ និង​អ្នក​ដំណើរ​​ទាំង​អស់​ដែល​បាន​ធ្វើដំណើរ​ឆ្លង​កាត់​ផ្លូវ​លំ​មួយ​ខ្សែរ​ ដែល​មានគ្រាប់​បែក​ចង្កោម​​​​ រហូត​ជិត​២០គ្រាប់ តែ​មិន​មាន​កើន​មានគ្រោះថ្នាក់​អ្វីខ្លួន​។​​ បើ​តាម​ទំព័រ​ហ្វេសប៊ុក​ឯកឧត្តម​ ហេង ​​រតនា​ អគ្គនាយ​ ស៊ីម៉ាក់ ​បាន​ឲ្យ​ដឹង​ថា​​ កាល​ពី​ម្សិលមិញ​ ក្រុម​មន្ត្រី​ជំនាញ​របស់​លោក​បាន​រក​ឃើញ​គ្រាប់​បែក​ចង្កោម​ចំនួន​១៩​គ្រាប់​ដែល​ស្ថិត​នៅ​កប់ដី​កណ្តាល​ថ្នល់​រាប់​សិប​ឆ្នាំ​ហើយតែមិន​បាន​ផ្ទុះ​។​

ទំព័រ​ហ្វេសប៊ុកដដែល​ឲ្យ​ដឹង​ទៀត​យ៉ាងដូច្នេះ​ថា​​ “កន្លង​មក​នៅ​ពេល​កម្លាំង​ស៊ីម៉ាក់​និង​អាជ្ញាធរ ជាតិគីមី បាន​ទទួល​ព័ត៌មាន​និង​ផ្ទៀងផ្ទាត់​ដឹង​ថា​គ្រាប់បែក​គីមី​ ​នៅ​ឃុំ​គគីរ​ មាន​អ្នក​ខ្លះបង្កើត ការសង្សយ័​ ដោយចោទ​ប្រកាន់​ថា​ ករណី​គ្រាប់បែកគីមី​នេះ​មាន​យូរ​ឆ្នាំហើយ​ទើប​តែ​ធ្វើ​ជា​ភ្ញាក់ផ្អើល​និង​ថា​ ទើប​ដឹង​ ហើយ​បាន​យក​ទៅបកស្រាយ​ពន្យល់​តាម​ខ្លួន​នឹក​ឃើញ​និង​ចង់​បាន​។​

​នៅ​ថ្ងៃទី២១​ ខែ​ធ្នូ ឆ្នាំ​នេះ​កង​​កម្លាំង​ស៊ីម៉ាក់​និង​អាជ្ញាធរជាតិគីមី​ បានរក​ឃើញគ្រាប់​បែកចង្កោម​ចំនួន​១៩​គ្រាប់​ដែល​ស្ថិត​នៅ​កប់ដី​កណ្តាល​ថ្នល់​រាប់​សិប​ឆ្នាំ​មកហើយ​តែ​សំណាងល្អ​វា​មិន​ផ្ទុះ​ ហើយ​ទើបរក​ឃើញសើមៗ​ថ្ងៃនេះ​។ ដូច្នេះ​​សូម​កុំ​ចោទ​ប្រកាន់ថា​ ដឹង​យូរ​ហើយ​ម៉េចមិនធ្វើវា​​ បើដឹងយូរហើយ​ស្មាន​ថា​ហ៊ានបើកឡាន​ បើកម៉ូតូ​ និងដើរជាន់ខ្មាំងដ៍កាចសាហាវ​និងជាឃាតករគ្មានឈាម​ មានតែ​ជាតិផ្ទុះ​ទាំងនេះមែនឬ?”៕​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor