Sponsor
អាម៉ាប៉ាប៉ាញ៉ូស

អតីតបវរកញ្ញឯកសំបកកង់ bridgestone និងជាថៅកែហាងលក់គ្រឿងសមុទ្រវ័យក្មេង កញ្ញា ម៉ាក សែនសូនីតា បច្ចប្បន្នកំពុងតែមញឹកនឹងរបបជំនួញ ក៏ដូចជារវល់ដកខ្លួនមិនរួចនឹងធ្វើការសម្តែងដើរតួសំខាន់មួយនៅក្នុងរឿង “កូនពស់កេងកង” របស់ស្ថានីយទូរទស្សន៍ហង្សមាស ។

ក្រឡែកមកមើល នូវឈុតឆានពិសេសក្នុងការសម្តែងនេះកញ្ញា គឺប្រាកដណាស់ ពិតជាជួបការលំបាកព្រោះថាត្រូវថតជាមួយនឹងពស់ធំៗ និងតូចៗ ពិតៗតែម្តង។

ស្តែងឲ្យឃើញច្បាស់ នៅក្នុងឈុតឆាកសម្តែងមួយ ដែលតម្រូវឲ្យកញ្ញាតូតា ត្រូវដាក់កូនពស់ជិត៥០០ក្បាល នៅក្នុងពោះហើយតម្រូវឲ្យតួអង្គដែលសម្តែងដោយលោក ញ៉ែម សុគន្ធ កាប់កូនពស់នៅក្នុងពោះនោះ។

កញ្ញាតូតាសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា៖ បុណ្យម៉ែបុណ្យឳអស់ហើយខ្ញុំ កូនពស់ជិត 500ក្បាល ហុឺម!!!!! ប្លង់កាប់ពស់ កូនពស់កេងកង”។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor