Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ បានជួបលោក ផាទ្រីក មឺហ្វី (Patrick Murphy) ឧបការីរងនៃក្រសួងការបរទេសអាមេរិក ទទួលបន្ទុកអាស៊ីអាគ្នេយ៍ ពិភាក្សាអំពីជំហានបន្តពីលោក កឹម សុខា និងស្ថានភាពនយោបាយកម្ពុជាបច្ចុប្បន្ន។

នេះមិនមែនជាលើកទី១នោះទេ ដែលកូនស្រីច្បងរបស់ លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បានជួបមន្រ្តីជាន់ខ្ពស់របស់បណ្តាប្រទេសម្ចាស់ជំនួយ ដើម្បីស្នើឲ្យដាក់សម្ពាធលើរាជរដ្ឋាភិបាល ក្រោយចាប់ខ្លួន លោក កឹម សុខា។

យោងតាមហ្វេសប៊ុករបស់លោក កឹម សុខា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្នុងជំនួបនេះពិភាក្សាអំពីជំហានបន្ត ដែលសហរដ្ឋអាមេរិកគួរចាត់វិធានការ ដើម្បីស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ លោក ម៉ាទ្រីក មឺហ្វី ឧបការីរងរដ្ឋមន្រ្ដី ការបរទេសអាមេរិក បានធ្វើដំណើរបំពេញទស្សនកិច្ចកម្ពុជាដោយក្នុងនោះ បានជួបមន្រ្តីជាន់ខ្ពស់របស់កម្ពុជា និងបាននិយាយពីបញ្ហាជាច្រើន បើទោះបីជាមិនមានសារព័ត៌មានផ្សព្វផ្សាយទូលំទូលាយ យ៉ាងណាក៏ដោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor