Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អតីតបេក្ខជនលេចធ្លោ ក្នុងកម្មវិធី Cambodia idol លោក សៅ ឧត្តម បានរកឃើញទ្រនំថ្មីមួយហើយ ក្រោយរំពឹងថា មានភាពលេចធ្លោជាមួយទឹកដមសំឡេងរបស់លោកពិតជាជោគជ័យ។ ជាការមើលឃើញពីទេពកោសល្យ សៅ ឧត្តម បានជ្រើសរើសផលិតកម្មមួយជាទ្រនំរួមការងារ ដើម្បីប្រជែងទីផ្សារចម្រៀង។

បញ្ជាក់ប្រាប់អ្នកយកព័ត៌មាន CAM POST កាលពីពេលថ្មីៗនេះ លោក សៅ ឧត្តម បានឲ្យដឹងថា នៅពេលនេះលោកបានជ្រកក្រោមក្នុងផលិតកម្មមួយផ្លូវការហើយ គឺផលិតកម្ម2B ដែលក្នុងពេលឆ្នាំចាស់លោកច្រៀងបាន៣បទ ហើយឆ្នាំ២០១៨នេះលោកមាន៦បទទៀត ដែលខាងផលិតកម្មរៀបចំជូន។ លោកថា ៦បទដែលសម្រាំងបានត្រៀមផុសនៅលើបណ្តាញសង្គមរួមហើយ ហើយឆ្នាំចាស់មានការគាំទ្រ៣បទនៅធូប៊ី គឺបទ"អន់ចិត្ត" "បែក" ចាកចេញព្រោះក្រ" ។

លោក សៅ ឧត្តម បន្តថា ផលិតកម្មដែលលោកជ្រើសរើសនេះ អត់កុងត្រានោះទេ ព្រោះរាល់ចេញទៅធ្វើការណាមួយយើងត្រូវតែផ្តល់ដំណឹងឲ្យមេកើយបានដឹងជាមុន។ លោកក៏ប្រហែលជាផ្អាកចេញថតកុនសិនហើយ ក្រោយមានគេទាក់ទងព្រោះរវល់ច្រៀងតាមខេត្តមិនអាចដកឃ្លាបាន។ លោកនិងខិតខំធ្វើយ៉ាងណាអោយមានការកាន់តែហក់ឡើងនៅកេរ្តិ៍ឈ្មោះ បន្ទាប់ពីព្យាយាមក្នុងការងារសិល្បៈតាំងពីយូរមកហើយនោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor