Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ លោកគ្រូអ្នកគ្រូនៅក្នុងសាលាគរុកោសល្យ និងវិក្រិតការខេត្តកំពង់ឆ្នាំង ផ្ទុះប្រតិកម្ម និងមិនពេញចិត្ត នូវ​សកម្មភាពលោកនាយកសាលា បានកាប់​ដើមឈើធំៗ ដែល​មានអាយុកាលរាប់រយឆ្នាំនៅក្នុងសាលា និង​ជាម្លប់សម្រាប់ជ្រក ត្រូវបានលោកនាយកសាលាយក​លក់ទៅឲ្យ​ឈ្មួញដឹកចេញទៅដោយមិនបានពិគ្រោះយោបល់ជាមួយលោកគ្រូអ្នកគ្រូនៅក្នុងសាលានោះឡើយ ។

លោកគ្រូអ្នកគ្រូមួយចំនួន ដែលបម្រើ​ការងារនៅក្នុងសាលាគរុកោសល្យ និងវិគ្រិតការខេត្តកំពង់ឆ្នាំង ដែលប្រតិកម្មក្នុងរឿងខាងលើនេះ បាននិយាយឲ្យ​ដឹងថា ដើមច័ន្ទរីធំៗចំនួន៤ដើមនិងមានអាយុកាលរាប់រយឆ្នាំមកនោះ ត្រូវបានលោកនាយកសាលាគរុកោសល្យ និងវិក្រិតការខេត្តកំពង់ឆ្នាំង ​លក់ទៅឲ្យ​ឈ្មួញ អារ កាប់ ដឹកជញ្ជូនចេញលើកទី១ នៅ​ថ្ងៃទី៤ ធ្នូ បន្តដល់ថ្ងៃទី៣១ ធ្នូ ២០១៧កន្លងទៅ ដោយមិនបានពីគ្រោះយោបល់ជាមួយលោកគ្រូអ្នកគ្រូនៅក្នុងសាលនោះឡើយ គឺសម្រេចដោយខ្លួនឯង ហើយក៏ត្រូវបានលោកគ្រូអ្នកគ្រូដឹង ក៏ធ្វើការតវ៉ា។

នាយកសាលាគរុកោសល្យ និងវិក្រិតការខេត្តកំពង់ឆ្នាំង លោក ហ៊ូ ភារិន្ទ បានឲ្យ​ដឹងតាមរយៈទូរសព្ទ័នៅវេលាម៉ោង១០និង២៦នាទីព្រឹក​ថ្ងៃទី៤ មករា ២០១៧នេះថា ពាក់ពន្ធ័នឹងការចោទប្រកាន់ខាងលើនេះ មិនមែន​ការពិតនោះទេ លោកសូមច្រានចោល ដោយលោកមិនបាន​ការប្រជុំជាមួយលោកគ្រួអ្នកគ្រូនោះទេ គឺបានបង្កើតគណៈកម្មការត្រឹមត្រូវ ដើម្បីកាប់ដើមឈើមានអនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត ប្រជុំតាំងពីថ្ងៃទី១៦ ធ្នូ មកម៉្លេះ ខណៈដើមឈើធំៗខាងលើគ្របដណ្តប់គងមកលើអគារ ហើយនៅ​ចំណុចនោះ ត្រូវធ្វើផ្លូវបេតុងមួយខ្សែរផង និងមិនមានការលក់ដូរនោះទេ។

អនុប្រធានមន្ទីអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំងលោក ញ៉ែម សាវ៉ាត បានឲ្យ​ដឹងតាមរយៈទូរសព្ទ័នៅវេលាម៉ោង១០និង៣១នាទីព្រឹកថ្ងៃទី ៤ មករា ២០១៨ បានឲ្យ​ដឹងថា លោកបានដឹងនៅពេលដែលមានផ្ទុះរឿងនេះឡើង ទើបលោកបានឃើញរបាយការណ៍ នឹងកំណត់ហេតុប្រជុំយកមកជូនលោក តែការកាប់ដើមឈើធំៗទាំង៤ដើម នៅក្នុងសាលាគរុកោសល្យ និងវិក្រិតការ មិនបានទាំងសុំការអនុញ្ញាតពីមន្ទីរអប់រំយុវជន និងកីឡានោះឡើយ។

យោងតាមប្រភពមួយ បានបង្ហើបឲ្យ​ដឹងថា កិច្ចប្រជុំថ្ងៃទី៤ មករា ២០១៧នេះនាយកសាលាគរុកោសល្យខេត្តកំបង់ឆ្នាំង បានរងការស្តីបន្ទោសពីមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំងថា ១-ការកាប់ដើមឈើមួយទាំងមូលនៅក្នុងសាលាអភិបាលខេត្តកំពង់ឆ្នាំងមិនបានដឹង។ ២ -មន្ទីរអប់រំយុវជន និងកីឡាខេត្តមិនបានដឹង។ ៣-អាជ្ញាធរប៉ុស្តិ៍រដ្ឋបាលពាក់ព័ន្ធមិនបានដឹងហើយ។

ប្រភពដដែលមិនបានបញ្ជាក់ពីការលក់ដើមចន្ទ័គីរីធំៗទាំង៤ដើមនៅក្នុងសាលានោះ បានប្រាក់ប៉ុន្មានទេ? ហើយថវិកាដែលបានមកពីការលក់ដើមឈើធំៗអាយុកាលរាប់រយឆ្នាំមកនោះមិនដឹងយកទៅខាងណាដែរ? 

ពាក់ពន្ធ័និងករណីខាងលើនេះ លោកគ្រូអ្នកគ្រូ ដែលបំរើការងារនៅក្នុងសាលាគរុកោសល្យនិងវិក្រិតការខេត្តកំពង់ឆ្នាំង សូមធ្វើការអំពាវនាវទទូចដល់រដ្ឋមន្ត្រីក្រសួងអប់រំ លោក​បណ្ឌិត ហង់ ជួនណារ៉ុន ក៏ដូចជាអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួ ចន្ទ័ឌឿន មេត្តាមានវិធានការបន្ទាន់លើនាយកសាលាគរុកោសល្យ​ និងវិក្រិតការខេត្តលោក ហ៊ូ ភារិន្ទ ដែលបានយកតួនាទីចាត់ចែងធ្វើអ្វីៗនៅក្នុងសាលាមិន ដែលសាកសួរ និងពិគ្រោះយោបល់ជាមួយលោកគ្រួអ្នកគ្រូនៅក្នុងសាលានេះឡើយ ដោយធ្វើស្រេចតែចិត្តរបស់លោក សូម្បីតែមន្ទីរមិនបានដឹងផង និងនៅមានរឿងមិនប្រក្រតីជាច្រើនទៀតផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor