Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រយៈពេលចុងក្រោយនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក មានការប្រតិកម្ម និងលើកឡើងទាក់ទងនឹង Google Translate យ៉ាងខ្លាំងដែលប្រែពាក្យ «sihanoukville» ទៅជា «សៀងហៃ» ហើយអ្នកខ្លះទៀតឈានទៅដល់ការបន្ទោស ក្រុមហ៊ុន Google ទៀតផង ដោយសារកំហុសបច្ចេកទេសនេះ ដែលជាក់ស្ដែងពាក្យ «sihanoukville» នេះជាឈ្មោះ ក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា។

ទាក់ទងនឹងរឿងខាងលើនេះ តេជគុណដែលមានព្រះនាមថា Chhouk ក៍មានសង្ឃដីការជាមតិប៉ុន្មានឃ្លាផងដែរពីដំណើរការរបស់ Google Translate ៖

គ្មានរឿងអីត្រូវបន្ទោស Google ទេ ហើយ Google ក៏គ្មានសិទ្ធិមកប្ដូរឈ្មោះអីដែរ។ ចង់បន្ទោសគឺបន្ទោសកូនខ្មែរទាំងមូល។ ប៉ុន្មានដងហើយដែល Google មកស្រុកខ្មែរ និងបានអំពាវនាវឲ្យកូនខ្មែរចូលរួមជួយបកប្រែភាសាអង់គ្លេស-ខ្មែរ ខ្មែរ-អង់គ្លេស? ប៉ុន្មានភាគរយកូនខ្មែរចូលរួម? កុំថាឡើយចូលរួមជាមួយ Google ដើម្បីជួយបកប្រែភាសាជាតិឲ្យទូលំទូលាយលើអ៊ិនធើណិត។ សូម្បីតែសរសេរភាសាជាតិលើអ៊ិនធើណិត ក៏ខ្ជិលឲ្យឡើងរលួយដែរ នាំគ្នាសរសេរតែអង់គ្លេសប្រកបឡើងវ៉ល់។ ចំពោះបកប្រែនោះ កាលខែមុនៗ គឺយើងវាយ Sihanoukville វាប្រែទៅជាសៀងហៃមែន។ តែពេលនេះមានអ្នក Report ទៅ Google ទើបគេកែឲ្យវិញ។

ជាចុងក្រោយយើងសង្ឃឹមបងប្អូន ដែលជាកូនខ្មែរទាំងអស់ ប្រើការរិះគន់ក្នុងន័យស្ថាបនា និងចូលរួមកែតម្រូវទាំងអស់គ្នា ដើម្បីប្រើកម្មវិធីដ៍ល្អមួយនេះ ជាប្រយោជន៍រួមទាំងអស់គ្នា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor