នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំថ្មី២០១៨ នេះ ធនាគារជាតិ នៃកម្ពុជា បានចេញប្រកាសជាផ្លូវការ នៅសេចក្តីប្រកាសព័ត៌មានស្តីពីការដកវិញ្ញាបនបត្រចំពោះគ្រឹះស្ថានឥណទានជនបទចំនួន ១១ ក្រោយពីរកឃើញថាគ្រឹះស្ថានទាំងនោះ អនុវត្ថពុំបានស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
ក្នុងនោះរួមមាន:
1. សមាគមជាតិទ្រទ្រង់កសិផល
2. វិទ្យាស្ថាន សន្តិភាព និងអភិវឌ្ឍន៍
3. អង្គការ លូថេរ៉េន បម្រើពិភពលោក (អង្គការជីវិតថ្លៃថ្នូរ)
4. អង្គការអភិវឌ្ឍន៍ជនបទខ្មែរ
5. ស៊ី ខេ អឹម អេហ្វ ជី
6. អង្គការសប្បុរស
7. អង្គការទ្រទ្រង់សមាគមបង្កើនការអភិវឌ្ឍ
8. អង្គការជោគជ័យ
9. អង្គការឥណទានកម្ពុជា (អាយ ខេ ហ្វាយនែន)
11. អង្គការ ច័ន្ទ សុខសាន្ត
12. សមាគមអភិវឌ្ឍន៍កសិកម្ម និងទេសចរណ៍
លិខិតប្រកាសរបស់ធនាគារជាតិ៖

