Sponsor
រិទ្ធី

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងថា៖ លោក សម រង្ស៊ី កំពុងជីករណ្តៅកប់អ្នកគាំទ្ររបស់ខ្លួនឯងយ៉ាងព្រៃផ្សៃបំផុត។ ប្រធានគណបក្សនេះបន្តបែបចម្ងល់ថា៖ បើលោកមិនច្រឡំទេនៅលើពិភពលោកគ្មានប្រទេសណាមួយគាំទ្រនូវចលនាដែលខុសច្បាប់ និងសកម្មភាពឧទ្ទាមដែរ ប្លែកអីតែលោក សម រង្ស៊ី បាននិងកំពុងបង្កើតចលនាក្រៅច្បាប់ជាតិដែលជារណ្តៅសម្រាប់កប់អ្នកគាំទ្រទៅវិញ? មិនថាតែនៅប្រទេសកម្ពុជានោះទេ គឺនៅប្រទេសណាក៏ដោយឲ្យតែមានចលនាខុសច្បាប់ដែលមានលក្ខណៈបះបោរនឹងច្បាប់គឺមានការបង្ក្រាបយ៉ាងចាស់ដៃពីរដ្ឋអំណាចហើយ.....។ លោកក៏អំពាវនាវ សូមបងប្អូនពលរដ្ឋខ្មែរមួយចំនួនមេត្តាពិចារណាឲ្យបានល្អិតល្អន់មុននឹងចូលរួមជាមួយនឹងចលនាខុសច្បាប់របស់លោក សម រង្ស៊ី ពីព្រោះវានឹងប៉ះពាល់ដល់អាយុជីវិតរបស់បងប្អូនជាក់ជាមិនខានឡើយ។ ហើយ លោកសង្ឃឹមយ៉ាងមុតមាំថាបងប្អូននឹងមិនចូលរួមជាមួយចលនាខុសច្បាប់របស់លោក សម រង្ស៊ី នោះឡើយពីព្រោះចលនាខុសច្បាប់របស់ លោកសម រង្ស៊ី គឺជាហេតុដែលនាំឲ្យបងប្អូន ខ្មែរសម្លាប់ខ្មែរគ្នាឯង។ ថ្ងៃនេះ នៅទីក្រុង កាលីហ្វរញ៉ា សហរដ្ឋអាមេរិមានរៀបចំកម្មវិធីប្រកាសដាក់ឱ្យដំណើរការចលនាសង្គ្រោះជាតិក្រោមអធិបតីភាព លោក សម រង្ស៊ី លោកស្រី មួរ សុខហួរ និងមន្ត្រីជាន់ខ្ពស់ និងអ្នកគាំទ្រជាច្រើនផងដែរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor