Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ កូនស្រីវ័យជំទង់ម្នាក់ ត្រូវបានសាច់ញាតិ និងក្រុមគ្រួសារដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរខេត្តស្វាយរៀង តែអកុសលកូនស្រីបានលាចាកលោក ក្រោយពីម្ដាយនឹងកូន២នាក់ នាំទៅ​អូសត្រីក្នុងស្រះ ហើយដល់ទឹកជ្រៅផុតជើង បណ្តាលឲ្យលង់ទាំង២នាក់ តែអត់អី។

ករណីលង់ទឹកនេះ បានកើតឡើងកាលពីវេលាម៉ោង១០៖០៥នាទីព្រឹកថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមករា ២០១៨ ចំណុចភូមិ ព្រៃធ្នង់ ឃំុ រមាំងថ្កោល ស្រុក ស្វាយទាប ខេត្តស្វាយរៀង។

បើតាមសម្តីរបស់សាច់ញាតិជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុប្រហែលម៉ោង៩ជាង ម្តាយនិងកូនបាននាំគ្នាទៅចុះអូសត្រីនៅក្នុងស្រះខាងលិចផ្ទះ ហើយដើរអូសតែកន្លែងទឹករាក់ៗ ពេលដើរអូសចូលដល់កន្លែងទឹកជ្រៅ ក៏ផុតជើងបណ្តាលឲ្យលង់ទឹកទាំងពីរនាក់ម្តាយនិងកូនតែម្តង(មិនចេះហែលទឹកទាំងពីរនាក់) ត្រូវអ្នកឃើញជួយទាញម្តាយចេញពីទឹក ប៉ុន្តែអកុសលកូនជួយយឺតពេលទៅហើយ។

សមត្ថកិច្ច បានឲ្យ​ដឹងថា សពក្មេងស្រីឈ្មោះ ប៉ែន ស្រីនាង អាយុ១៧ឆ្នាំ ឪពុកឈ្មោះ ប៉ែន សាមន អាយុ៣៦ឆ្នាំ ម្តាយឈ្មោះ រស់ សុម៉ាលី អាយុ៣៥ឆ្នាំ អ្នកទាំង៣ រស់នៅភូមិឃុំខាងលើ

ក្រោយកើតម្តាយ ត្រូវបាន​ជួយសង្គ្រោះទាន់ពេល ហើយ​បញ្ជូនទៅមន្ទីរខត្តស្វាយរៀង។ ចំណែកសពក្មេងស្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor