នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ គណបក្សសិទ្ធិមនុស្សបានផ្ញើលិខិតស្តីពីជូនដំណឹងស្តីអំពី ការរំលាយគណបក្សសិទ្ទិ ជូនទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ។
យោងតាមលិខិតលេខ ០០១/១៨ កសម ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ដែលចុះហត្ថលេខា ដោយលោក សឺន ស៊ូបែរ្តិ៍ ប្រធានគណបក្ស មានខ្លឹមសារថា៖ តាមសម័យប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សសិទ្ធិមនុស្ស តាមស្មារតីនៃអង្គប្រជុំរបស់ គណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សសិទ្ធិមនុស្ស កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ បានសម្រេចជាឯកច្ឋន្ទរំលាយគណបក្សសិទ្ធិ ចាប់ពីថ្ងៃនេះតទៅ។
គណបក្សសិទ្ធិមនុស្សត្រូវបានបង្កើតឡើង ដោយ លោក កឹម សុខា តែនៅឆ្នាំ២០១៣ លោក កឹម សុខា បានចូលរួមជាមួយលោក សម រង្ស៊ី បង្កើតគណបក្សសង្គ្រោះជាតិ ដែលបានចូលរួមការបោះឆ្នោតជាតិឆ្នាំ២០១៣។ ប៉ុន្តែ តុលាការកំពូលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ។


