Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ពិធីការិនីក្នុងកម្មវិធី «តុបំភ្លឺ»អ្នកនាង ពេជ្រ សិរីរ័ត្ន ថ្មីៗនេះ នាងបានសម្រេចចិត្ត ទៅកែសម្ផស្ស នៅគ្លីនិកក្នុងស្រុកមួយកន្លែង ឈ្មោះថា «ឌែរម៉ូគ្លីនិក» ដោយប្រើមុខកាំបិត វះកាត់ កែកុនទម្រង់មុខ ទៅជាមុខអក្សរវី ធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ជាខ្លាំង។ ជាមួយគ្នានេះដែរ គេសង្កេតឃើញថា ស្រីស្អាត ដែលមានសកម្មភាពខ្លាំង ក្នុងឆាកនយោបាយ នាពេលកន្លងមក កញ្ញា ធី សុវណ្ណថា ក៏បានចូលរួមទៅកែសម្ផស្សនៅគ្លីនិកនោះ ជាមួយនឹងពិធីការិនី ពេជ្រ សិរីរ័ត្ន ផងដែរ។

មានព័ត៌មានសាយភាយដំណឹងថា ពិធីការិនីល្បីឈ្មោះ អ្នកនាង ពេជ្រ សេរីរ័ត្ន និងកញ្ញា ធី សុវណ្ណថា ដែលគេស្គាល់ថា ជាអ្នកប្រឡូកក្នុងឆាកនយោបាយវ័យក្មេង បាននាំគ្នាទៅកែសម្រស់នៅមជ្ឈមណ្ឌលកែសម្រស់ល្បីឈ្មោះមួយ ដែលមានឈ្មោះថា “ឌែរម៉ូគ្លីនិក” ខណៈដែលមានតារាល្បីៗជាច្រើន ក៏ទៅរកសេវាកម្មកែសម្រស់នៅគ្លីនិកមួយនេះផងដែរ។ ខណៈការចំណាយនៅបរទេស ក៏ត្រូវការថវិកាច្រើនផងនោះ ដូច្នេះអ្នកនាង ក៏សម្រេចចិត្តកែសម្ផស្សនៅ “ឌែរម៉ូគ្លីនិក” តែម្ដង។ នៅក្នុងនោះដែរ តារាស្រីរូបនេះ បានវះកាត់ធ្វើមុខវី និងបានបន្តឹងស្បែកមុខឲ្យក្មេង តឹងណែន ដោយធ្វើការវះកាត់រួច ក្រោយពេលជាមុខរបួស នាងនឹងមានសម្រស់ស្រស់ស្អាត ប្លែក ធ្វើឲ្យមហាជនសម្លឹងមើលមិនចង់ដាក់ភ្នែក។

អគ្គនាយិកា នៃមជ្ឈមណ្ឌលគ្លីនិក “ឌែរម៉ូគ្លីនិក” អ្នកស្រី ហូវ ដាណេ មិនហ៊ានបញ្ជាក់ថា អ្នកនាងពេជ្រ សេរីរ័ត្ន មកកែទម្រង់មុខអក្សរវី នៅហាងរបស់អ្នកស្រីទេ។ ប៉ុន្តែអ្នកស្រីបានទទួលស្គាល់ថា អ្នកនាងពេជ្រ សេរីរ័ត្ន និង ធី សុវណ្ណថា ពិតជាបានមកហាងអ្នកស្រីមែន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor