
ភ្នំពេញៈ ខណៈនេះមានអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅក្បែរអតីតសកលវិទ្យាល័យន័រតុន ក្រោយធនាគារជាតិ តាមបណ្ដោយផ្លូវ១១៨កែង១៩ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។
ភ្នាក់ងារអង្គភាពសារព័ត៌មាន CAM POST ដែលនៅកន្លែងកើតហេតុ បានរាយការណ៍មកថា ពេលនេះ សមត្ថកិច្ច និងអាជ្ញាធរ បាននឹងកំពុងអន្តរាគមន៍ ដោយបញ្ជារថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង។ អគ្គិភ័យនេះ ត្រូវបានគេរាយការណ៍ថា បានឆាបឆេះនៅផ្ទះជាន់ទី៤ ដែលនៅមិនឆ្ងាយប៉ុន្មានពីសាលាខណ្ឌដូនពេញ។

តាមសេចក្តីរាយការណ៍ ជាបឋម ករណីនេះ អាចផ្ដើមចេញពីផ្ទុះធុងហ្គាស ខណៈម្ចាស់ផ្ទះមិននៅបិទទ្វារទៅផ្សារ ។ ទោះជាបែបណានៅក្នុងហេតុការណ៍នោះ សមត្ថកិច្ចជួយសង្គ្រោះក្មេងតូចៗ២នាក់ចេញពីកន្លែងកើតហេតុផងដែរ បន្ទាប់ពីរងរបួស៕













