Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មឹងបំពង់​ ដែលដាក់តាំងលក់នៅក្នុងផ្សារទឹកថ្លា ត្រូវបានមន្រ្តីកាំកុងត្រូលធ្វើការ​ដកហូត ក្រោយរកឃើញមានប្រើប្រាស​សារធាតុគីមី​។

ការដកហូតមឹកបំពង់មានសារធាតុគីមីខាងលើនេះ បន្ទាប់ពីសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដឹកនាំដោយលោក ឆាយ ថូនី អនុប្រធានសាខាទទួល​ការិយាល័យ​​ប្រមូលចំណូល និងទីផ្សារ បានសហការជាមួយមន្រ្ដីនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល មន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងមន្រ្តីតំណាងផ្សារទឹកថ្លា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ បានចុះ​ត្រួតពិនិត្យផលិតផលចំណីអាហារ សាច់ បន្លែ ផ្លែឈើ ប្រហិត ស្ថិតក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក ឆាយ ថូនី បានឲ្យដឹងថា ការចុះត្រួតពិនិត្យទៅលើផលិតផល ចំណីអាហាររួមមាន សាច់គោ សាច់ក្រក ប្រហិត ផ្លែឈើគ្រប់ប្រភេទចំនួន៣៩មុខ ហើយបានយកគំរូ មកធ្វើការវិភាគនៅបន្ទប់ពិសោធន៍ចល័ត តាមរថយន្តចល័ត ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ លោកបន្តថា ជាលទ្ធផលរកឃើញសារធាតុគីមីហាមឃាត់ហ្វ័រម៉ាលីន (formalin) មានដាក់នៅក្នុងមឹកបំពង់ចំនួន៤កីឡក្រាម ហើយក៏ធ្វើការដកហូត និងណែនាំឲ្យធ្វើកិច្ចសន្យាជាមួយអ្នកលក់ ដោយឲ្យ​បញ្ឈប់ការប្រើប្រាស់សារធាតុគីមី(formalin)នេះតទៅទៀត ព្រោះវាយប៉ះពាល់សុខភាពអ្នកទទួលទាន។

លោកអនុប្រធាន បានណែនាំដល់អ្នក់លក់ និងអ្នកទិញត្រូវដឹងពីអត្តសញ្ញាណ ប្រភពអាសយដ្ឋានរបស់អ្នកដែល យកមកលក់​ឲ្យខ្លួន ឬធ្វើវិក្កយបត្រ ទូទាត់ឲ្យបានត្រឹមត្រូវ ជាព័ត៌មាន ដើម្បីបង្ករលក្ខណៈងាយស្រួល ដល់សមត្ថកិច្ចកាំកុងត្រូល​ក្នុងការចុះ​ស្រាវជ្រាវ និងតាមដាន ដើម្បីមានវិធានការ ទៅតាមច្បាប់ ចំពោះអ្នកលក់ ឬអ្នកចែកចាយផលិតផលនេះ។

ក្នុងពេលចុះត្រួតពិនិត្យគុណភាពទំនិញនោះលោក ឆាយ ថូនី លោកបានអប់រំ និងអំពាវនាវ ដល់អាជីវករអ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរនិងចែកចាយតែទំនិញ ផលិតផលម្ហូបអាហារណាដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor