Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជាថា បើបណ្តាប្រទេសក្នុងពិភពលោក ឈប់ឲ្យកម្ពុជានាំចេញទំនិញ កម្ពុជាក៏មានសិទ្ធិបញ្ឈប់ការនាំចូលទំនិញមកកម្ពុជាផងដែរ។

ក្នុងពិធីប្រគល់សញ្ញាបត្រ និងសម្ពោធអគារទេពកោសល្យវិស្វកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្ដេចតេជោ បានអំពាវនាវដល់ប្រជាជនកម្ពុជា ឲ្យផលិត ផលិតផលឲ្យបានល្អ ហើយផលិតផលទាំងនេះ នឹងនាំចូលតាមសណ្ឋាគារ ដោយមានអ្នកពិសារជាង៥លាននាក់ បញ្ហានេះក៏ជាផ្នែកមួយនៃសេដ្ឋកិច្ចដែរ ហើយសេដ្ឋកិច្ចនេះទៀតសោត គឺនៅតាមជនបទ ដែលប្រជាកសិករកម្ពុជា ចិញ្ចឹមត្រី មាន់ ជ្រូក គោ និងដាំបន្លែក ជាដើម ដើម្បីផ្គត់ផ្គង់នៅតាមសណ្ឋាគារ ។

ក្នុងឱកាសនោះផងដែរ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា បើអ្នកឯងឈប់ឲ្យកម្ពុជានាំចេញ កម្ពុជាក៏ឈប់ឲ្យអ្នកឯងនាំចូលកម្ពុជាដែរ សេដ្ឋកិច្ចបើកចំហរនៅក្នុងក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក គ្មានអ្នកណាធ្វើខុសទៅនឹងច្បាប់បានឡើយ ។ សព្វថ្ងៃនេះកម្ពុជានាំទំនិញទៅក្រៅប្រទេសបង់ពន្ធ ហើយគេក៏ទទួលប្រយោជន៍ពីកម្ពុជា ហើយកម្ពុជាក៏ទទួលប្រយោជន៍ពីគេផងដែរ ។

សម្តេចបន្តថា “អ្នកឯងអាចវៃពន្ធទៅលើទំនិញរបស់ខ្ញុំ ខ្ញុំក៏វៃពន្ធទៅលើទំនិញរបស់អ្នកឯង វាជារឿងទៅរឿងមក ។ បើអ្នកឯងមិនឲ្យខ្ញុំនាំចូល ខ្ញុំក៏ឈប់ឲ្យអ្នកឯងនាំចូលវិញដែរ វាចប់គ្មានទៅស្អី”។

សម្ដេចអះអាងថា ទំហំពាណិជ្ជកម្ម កម្ពុជា-ថៃ បានកើនឡើងប្រមាណ៥ពាន់លានដុល្លារ កម្ពុជា-ចិន ជិត៥ពាន់លានដុល្លារ ហើយឥណ្ឌាបាននាំទំនិញចូលមកកម្ពុជាច្រើនជាងកម្ពុជានាំចេញស្ថានភាពទាំងនេះ មានចេញ មានចូល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor