ក្រោយបញ្ចប់សវនាការរបស់សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ មេធាវីអះអាងថា ស្ថានភាពសុខភាពលោក កឹម សុខា ធ្លាក់ចុះខ្លាំងដោយសារតែជំងឺទឹកនោមផ្អែម គឺកម្រិតជាតិស្ករឡើងដល់ជាង៣០០។
ថ្លែងបន្ទាប់ពីសវនាការនៅព្រឹកនេះ លោក ជូង ជូងី មេធាវីការពារក្តីឲ្យលោក កឹម សុខា ថាកូនក្តីរបស់លោក កំពុងតែមានបញ្ហាសុខភាពខ្លាំង ដែលត្រូវការព្យាបាលនៅខាងក្រៅពន្ធនាគារ ដោយសារតែជំងឺទឹកនោមផ្អែមធ្វើទុក្ខ។
ទោះយ៉ាងណាចៅក្រមសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្រេចបដិសេធសំណើរនៅក្រៅឃុំរបស់លោក កឹម សុខា។ ថ្ងៃនេះគឺជាលើកទី១មួយដែលសមត្ថកិច្ចនាំខ្លួនមកចូលរួមសវនាការនៅភ្នំពេញ។
គិតមកដល់ថ្ងៃនេះ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះត្រូបានឃុំខ្លួនអស់រយៈពេល១៥២ថ្ងៃ នៅពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនកម្ពុជា-វៀតណាម។
គួររំលឹកថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងផ្ទះរបស់លោក កាលពីរំលងអធ្រាត្រថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។



