
នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ សម្ដេច ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ ដែលស្ពាននេះមានឈ្មោះថា ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់ ក្រូចឆ្នា ពីស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានជំនឿថា បរទេសមិនហ៊ានកាត់ផ្ដាច់ជំនួយកម្ពុជាទេ ខណៈដែលកម្ពុជាមិនពឹងផ្អែកលើជំនួយពួកគេទាំងស្រុង។ សម្ដេច ហ៊ុន សែន បានចំអកថា មូលហេតុដែលបរទេសមិនហ៊ានផ្ដាច់ជំនួយកម្ពុជានោះ ព្រោះតែវាប៉ះពាល់ដល់ក្រុមអង្គការសង្គមស៊ីវិល ដែលទទួលជំនួយពីពួកគេ ហើយវាមិនប៉ះពាល់អ្វីធ្ងន់ធ្ងរដល់កម្ពុជាឡើយ
សម្តេច ប្រមុខរដ្ឋាភិបាល បានចំអកដោយប្រយោលថា ប្រទេសខ្លះ ផ្តល់ជំនួយត្រឹម១លានដុល្លារ បែជាគំរាមផ្ដាច់រហូត ត្រឹមលុយ១លានដុល្លារ ខ្ញុំក៏អាចសុំពីក្រុមហ៊ុនដទៃ ក៏គេឲ្យដែរ»។ ថ្លែងចំពោះមុខឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សម្ដេច ហ៊ុន សែន បាននិយាយថា ប្រទេសខ្លះបានត្រឹមតែរិះគន់កម្ពុជាថា ងាកទៅជិតប្រទេសចិន ប៉ុន្តែពួកគេមិនបានជួយអ្វីដល់កម្ពុជា ដូចប្រទេសចិនឡើយ។


