
ថៃ៖ ពលករខ្មែរពីនាក់ដែលទៅធ្វើការនៅប្រទេសថៃក្នុងច័ន្ទបូរីបានស្លាប់យ៉ាងអនោចអាធម៌ជាទីបំផុតដោយសារតែអាគារដែលពួកគេកំពុងបំរើការបានបាក់សង្កត់បណ្ដាលអោយពួកគេស្លាប់ភ្លាមនៅនិងកន្លែងតែម្ដង។
បើយោងតាមFacebook របស់កម្មកបំរើការងារនៅប្រទេសបានបង្ហោះបានអោយដឹងថាហេតុការណ៏នេះបានកើតឡើង នៅវេលាម៉ោង12 ថ្ងៃត្រង់ ត្រូវនឹងថ្ងៃអាទិត្យទី18 ខែមិនា ឆ្នាំ2018 អ្នកស្លាប់មានឈ្មោះ អេក ភេទប្រុសអាយុ 39 ឆ្នាំ នឹងអ្នកស្លាប់ម្នាក់ទៀតមានឈ្មោះ ឆេន ភេទប្រុស អាយុ 37 ឆ្នាំ ហេតុការនេះកើតឡើង នៅខេត្តច័ន្ចថបុរី នៅប្រទេសថៃ។


ម្ចាស់Facebook ក៏បានចូលរួមរំលេខទុក្ខដ៏ក្រៀមក្រំនេះផង ហើយក៏បានស្នើអោយបងប្អូនប្រជាពលរដ្ឋខ្មែរជួយចែករំលែកបន្តផងដើម្បីអោយដឹងដល់ក្រុមគ្រូសារជនរងគ្រោះទាំងពីរនាក់៕
